កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ
ម៉ាកុស 6:31 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់មានបន្ទូលទៅគេថា ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន ពីព្រោះមានគេដើរទៅដើរមកច្រើនណាស់ ដល់ម៉្លេះបានជារកពេលគ្រាន់តែបរិភោគក៏មិនបានផង ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មក៍! ចូរអ្នករាល់គ្នាសម្រាកបន្តិចនៅកន្លែងស្ងាត់ដាច់ពីគេតែក្រុមអ្នកចុះ”។ ដ្បិតមានមនុស្សជាច្រើនមកជាបន្តបន្ទាប់ ដូច្នេះសូម្បីតែពេលហូបក៏គ្មានផង។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាមកកន្លែងមួយស្ងាត់ដាច់ពីគេ ដើម្បីឲ្យខ្លួនអ្នករាល់គ្នាបានសម្រាកបន្ដិច» ព្រោះមនុស្សចេញចូលច្រើនពេក រកតែពេលបរិភោគក៏មិនបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នករាល់គ្នាចេញទៅកន្លែងស្ងាត់ដាច់ដោយឡែក ហើយសម្រាកបន្តិចសិន»។ ដ្បិតមានមនុស្សជាច្រើនទៅមក ហើយគេរកតែពេលបរិភោគក៏មិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យព្រះយេស៊ូ និងពួកសិស្ស* រកពេលបរិភោគពុំបានសោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្តិចសិន»។ អាល់គីតាប មនុស្សជាច្រើនធ្វើដំណើរទៅមក ធ្វើឲ្យអ៊ីសា និងពួកសិស្ស រកពេលបរិភោគពុំបានសោះ។ អ៊ីសាមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ «ចូរនាំគ្នាមករកកន្លែងស្ងាត់ដាច់ឡែកពីបណ្ដាជន សម្រាកបន្ដិចសិន»។ |
កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ
ប៉ុន្តែ ដល់គាត់បានចេញទៅហើយ នោះក៏តាំងប្រកាសប្រាប់គេឯងរាល់គ្នាតែម្តង ហើយផ្សាយដំណឹងនោះសុសសាយទួទៅ ដល់ម៉្លេះបានជាទ្រង់យាងចូលទៅក្នុងក្រុង បែបឲ្យគេឃើញពុំបានទៀត គឺទ្រង់គង់នៅតែខាងក្រៅ ត្រង់កន្លែងស្ងាត់ទាំងប៉ុន្មានវិញ ហើយគេក៏មកឯទ្រង់ពីគ្រប់ទិសទី។
នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ
នោះព្រះយេស៊ូវ ទ្រង់ថយទៅឯសមុទ្រ ជាមួយនឹងពួកសិស្ស ហើយមានហ្វូងមនុស្សកកកុញដើរតាមទ្រង់ ជាមនុស្សពីស្រុកកាលីឡេ នឹងស្រុកយូដា