រួចពីនោះមក ស្តេចទ្រង់មានបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ
ម៉ាកុស 6:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ ព្រះគម្ពីរខ្មែរសាកល ស្ដេចក៏ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់មិនចង់បដិសេធនាងទេ។ Khmer Christian Bible ពេលនោះ ស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យានៅចំពោះមុខភ្ញៀវដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានព្រះហឫទ័យព្រួយយ៉ាងខ្លាំង តែដោយព្រោះសម្បថរបស់ព្រះអង្គ និងពួកភ្ញៀវដែលរួមតុជាមួយ ទ្រង់ក៏មិនចង់ប្រកែកនឹងនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះព្រះអង្គបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ អាល់គីតាប ស្ដេចព្រួយចិត្តក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះស្តេចបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ |
រួចពីនោះមក ស្តេចទ្រង់មានបន្ទូលនឹងយ៉ូអាប់ថា មើល ការនេះយើងបានអនុញ្ញាតហើយ ដូច្នេះចូរទៅនាំអាប់សាឡំម ជាកូនប្រុសយើង មកវិញចុះ
កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ក៏ទោមនស្សជាខ្លាំង ហើយតាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច
នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែដោយព្រោះសម្បថ ហើយនឹងពួកភ្ញៀវ បានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង
រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ