៙ មកនេះ ចូរស្តាប់ចុះ អស់អ្នក ដែលកោតខ្លាចដល់ព្រះអើយ ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
ម៉ាកុស 5:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសនៅដេកាប៉ូលីថា ព្រះយេស៊ូវបានធ្វើយ៉ាងណាដល់គាត់។ មនុស្សទាំងអស់ក៏ភ្ញាក់ផ្អើល។ Khmer Christian Bible គាត់ក៏ចាកចេញទៅ និងចាប់ផ្ដើមប្រកាសនៅស្រុកដេកាប៉ូលពីការទាំងអស់ដែលព្រះយេស៊ូបានធ្វើសម្រាប់គាត់ ហើយមនុស្សគ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏ចេញទៅ ហើយចាប់ផ្តើមប្រកាសប្រាប់នៅស្រុកដេកាប៉ូល ពីការទាំងប៉ុន្មានដែលព្រះយេស៊ូវបានប្រោសដល់គាត់ ហើយគ្រប់គ្នាក៏មានសេចក្ដីអស្ចារ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់ឲ្យប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ ដែលព្រះយេស៊ូបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់ កោតស្ញប់ស្ញែងក្រៃលែង។ អាល់គីតាប បុរសនោះក៏ចេញទៅ ហើយចាប់ផ្ដើមប្រកាសប្រាប់ឲ្យប្រជាជនក្នុងស្រុកដេកាប៉ូល ដឹងអំពីការទាំងអស់ ដែលអ៊ីសាបានប្រោសដល់គាត់។ អស់អ្នកដែលបានឮពាក្យគាត់និយាយកោតស្ញប់ស្ញែងក្រៃលែង។ |
៙ មកនេះ ចូរស្តាប់ចុះ អស់អ្នក ដែលកោតខ្លាចដល់ព្រះអើយ ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
មានមនុស្សកកកុញជាប់តាមទ្រង់ គឺជាមនុស្សដែលមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ពីក្រុងយេរូសាឡិម ពីស្រុកយូដា ហើយពីខាងនាយទន្លេយ័រដាន់។
កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង
លំដាប់ពីនោះមក ទ្រង់ចេញពីព្រំដែនស្រុកទីរ៉ុស នឹងស៊ីដូន ក៏យាងកាត់ស្រុកដេកាប៉ូល មកដល់សមុទ្រកាលីឡេវិញ