នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ
ម៉ាកុស 5:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មិនអនុញាតទេ ដោយបន្ទូលថា ចូរទៅផ្ទះទៅ ហើយប្រាប់បងប្អូនឯងពីការធំទាំងម៉្លេះដែលព្រះអម្ចាស់បានមេត្តាប្រោសដល់ឯងវិញ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គមិនអនុញ្ញាតទេ ផ្ទុយទៅវិញព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរទៅផ្ទះវិញ ទៅរកជនរួមជាតិរបស់អ្នកចុះ ហើយប្រាប់ពួកគេថាព្រះអម្ចាស់បានធ្វើយ៉ាងណាដល់អ្នក និងថាព្រះអង្គទ្រង់មេត្តាយ៉ាងណាដល់អ្នក”។ Khmer Christian Bible ព្រះអង្គមិនបានអនុញ្ញាតឲ្យគាត់ទេ ប៉ុន្ដែមានបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះរបស់អ្នក និងសាច់ញាតិរបស់អ្នក ហើយរៀបរាប់ប្រាប់ពួកគេពីការទាំងអស់ដែលព្រះអម្ចាស់បានធ្វើសម្រាប់អ្នក និងបានមេត្ដាដល់អ្នក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះអង្គមិនព្រម ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរទៅផ្ទះទៅ ហើយប្រាប់សាច់ញាតិរបស់អ្នក ពីការទាំងប៉ុន្មានដែលព្រះអម្ចាស់បានប្រោសអ្នក និងពីការដែលព្រះអង្គបានមេត្តាដល់អ្នកវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមិនយល់ព្រមទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហឫទ័យអាណិតអាសូរ»។ អាល់គីតាប អ៊ីសាមិនយល់ព្រមទេ ផ្ទុយទៅវិញ អ៊ីសាប្រាប់ថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះជាអម្ចាស់បានប្រោសដល់អ្នកដោយចិត្តអាណិតអាសូរ»។ |
នោះមានម្នាក់ចូលទៅជំរាបចៅហ្វាយខ្លួនថា ក្មេងស្រីដែលមកពីស្រុកអ៊ីស្រាអែល វានិយាយយ៉ាងនេះមួយៗ
៙ មកនេះ ចូរស្តាប់ចុះ អស់អ្នក ដែលកោតខ្លាចដល់ព្រះអើយ ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
ឥឡូវនេះ នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកដំកើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងការនៃទ្រង់សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ក៏យុត្តិធម៌ដែរ ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ។
គាត់ក៏ចេញទៅ ចាប់តាំងប្រកាសប្រាប់ នៅស្រុកដេកាប៉ូល ពីការធំទាំងម៉្លេះ ដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន នោះមនុស្សទាំងអស់ក៏អស្ចារ្យក្នុងចិត្ត។
ចូរវិលទៅឯផ្ទះអ្នកទៅ ហើយប្រាប់ពីគ្រប់ទាំងការដែលព្រះបានប្រោសដល់អ្នកវិញ គាត់ក៏ទៅផ្សាយប្រាប់ពេញក្នុងទីក្រុង ពីគ្រប់ទាំងការដែលព្រះយេស៊ូវបានប្រោសដល់ខ្លួន។
ចូរមកមើល មានមនុស្សម្នាក់ ដែលប្រាប់ខ្ញុំពីគ្រប់អំពើទាំងអស់ ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬអី