ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 3:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឬ​បើ​ផ្ទះ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​មិន​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ប្រសិនបើ​គ្រួសារ​មួយ​បាក់បែកផ្ទៃក្នុង គ្រួសារ​នោះ​ក៏​មិនអាច​នៅឈរ​បាន​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

បើ​គ្រួសារ​មួយ​បែក​បាក់​គ្នា​ គ្រួសារ​នោះ​ក៏​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​បើ​ផ្ទះ​ណា​បែក​បាក់​ទាស់​ទែង​គ្នា​ឯង ផ្ទះ​នោះ​ក៏​ពុំ​អាច​ស្ថិត‌ស្ថេរ​នៅ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដែរ។

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​គង់​វង្ស​បាន​ដែរ។

សូមមើលជំពូក



ម៉ាកុស 3:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បង​ទាំង​ប៉ុន្មាន​ក៏​ឃើញ​ថា ឪពុក​ស្រឡាញ់​យ៉ូសែប​លើស​ជាង​កូន​ទាំង​អស់ បាន​ជា​គេ​ព្រួត​គ្នា​ស្អប់​ដល់​គាត់ ហើយ​និយាយ​អ្វី​នឹង​គាត់​ដោយ​ស្រួល​ពុំ​បាន​ទេ។


មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ


បើ​នគរ​ណា​បែក​ទាស់‌ទែង​គ្នា​ឯង​ហើយ នគរ​នោះ​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ឡើយ


ឯ​អារក្ស‌សាតាំង បើ​កើត​បះ‌បោរ​បែក​ទាស់​គ្នា​វា នោះ​វា​ពុំ​អាច​នឹង​នៅ​ស្ថិត‌ស្ថេរ​បាន​ទេ វា​ត្រូវ​វិនាស​ទៅ​ហើយ


បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ។


ដ្បិត​កន្លែង​ណា​ដែល​មាន​សេចក្ដី​ច្រណែន នឹង​សេចក្ដី​គំនុំ នោះ​ក៏​មាន​វឹកវរ នឹង​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង​ដែរ