កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន។
ម៉ាកុស 16:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏ទៅប្រាប់ដល់ពួកអ្នកដែលបាននៅជាមួយនឹងទ្រង់ដែរ ដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក ព្រះគម្ពីរខ្មែរសាកល នាងក៏ទៅប្រាប់ពួកអ្នកដែលធ្លាប់នៅជាមួយព្រះអង្គ ក្នុងពេលដែលពួកគេកំពុងកាន់ទុក្ខ និងយំសោក។ Khmer Christian Bible នាងបានចេញទៅប្រាប់ពួកអ្នកនៅជាមួយព្រះអង្គដែលកំពុងកាន់ទុក្ខ និងយំសោក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងបានចេញទៅប្រាប់ពួកអ្នកដែលបាននៅជាមួយព្រះអង្គ ក្នុងពេលដែលគេកំពុងតែកាន់ទុក្ខ ហើយយំសោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ អាល់គីតាប នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលនៅជាមួយអ៊ីសាកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ |
កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន។
នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា នឹងសិរីល្អជាខ្លាំង
ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្ដីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែនឹងមានគ្រាមកដល់ ដែលប្ដីនឹងត្រូវដកយកចេញពីគេទៅ នៅគ្រានោះ ទើបគេនឹងតមអាហារវិញ
នោះមាន់ក៏រងាវឡើងជាគំរប់២ដង ពេត្រុសក៏នឹកឃើញពីព្រះបន្ទូល ដែលព្រះយេស៊ូវបានប្រាប់គាត់ថា មុនដែលមាន់រងាវ២ដង នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ កាលគាត់បានគិតពីសេចក្ដីនោះហើយ នោះក៏យំ។
ទ្រង់មានបន្ទូលទៅគេថា តើរឿងអ្វី ដែលអ្នកនិយាយគ្នា កំពុងដែលដើរទៅ ដោយមានមុខស្រងូតដូច្នេះ
ប៉ុន្តែ អ្នករាល់គ្នាមានចិត្តពេញដោយសេចក្ដីព្រួយ ដោយព្រោះខ្ញុំបានប្រាប់សេចក្ដីទាំងនេះ
នោះម៉ារា-ម៉ាក់ដាឡា ក៏នាំដំណឹងទៅប្រាប់ដល់ពួកសិស្សថា នាងបានឃើញព្រះអម្ចាស់ ហើយទ្រង់បានមានបន្ទូលសេចក្ដីទាំងនេះមកនាង។