ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក
ម៉ាកុស 15:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏យកអាវពណ៌ស្វាយបំពាក់ទ្រង់ ហើយក្រងភួងបន្លាបំពាក់លើព្រះសិរ ព្រះគម្ពីរខ្មែរសាកល ពួកគេពាក់អាវពណ៌ស្វាយឲ្យព្រះអង្គ ហើយក្រងមែកបន្លាជាមកុដ បំពាក់ឲ្យព្រះអង្គ Khmer Christian Bible ពួកគេបានបំពាក់សំពត់ព៌ណស្វាយឲ្យព្រះអង្គ និងយកមកុដបន្លាដែលគេក្រង មកបំពាក់ឲ្យព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ ហើយគេក្រងបន្លាធ្វើជាមកុដបំពាក់លើព្រះសិរព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យព្រះអង្គ រួចយកបន្លាមកក្រងធ្វើភួង បំពាក់ជាមកុដលើព្រះសិរសាព្រះអង្គ។ អាល់គីតាប គេយកអាវពណ៌ក្រហមទុំមកពាក់ឲ្យអ៊ីសា រួចយកបន្លាមកក្រងធ្វើភួងបំពាក់ជាមកុដលើក្បាលអ៊ីសា។ |
ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក
លុះស្តេចហេរ៉ូឌ ព្រមទាំងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ នោះក៏យកអាវដ៏រុងរឿងមកបំពាក់ទ្រង់ រួចបញ្ជូនត្រឡប់ទៅឯលោកពីឡាត់វិញ