ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 13:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការ​ទាំងអស់​នេះ​រៀបនឹង​សម្រេច?”។

សូមមើលជំពូក

Khmer Christian Bible

«សូម​ប្រាប់​យើង​ខ្ញុំ​ផង​ តើ​ការ​ទាំង​នេះនឹង​កើត​ឡើង​នៅ​ពេល​ណា​ ហើយ​មាន​ទី​សំគាល់​អ្វី​ខ្លះ​នៅ​ពេល​ដែល​ការ​ទាំង​នេះ​បម្រុង​នឹង​បាន​សម្រេច?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​នឹង​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់​នេះ ដែល​បម្រុង​នឹង​បាន​សម្រេច?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«សូម​ព្រះ‌គ្រូ​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។

សូមមើលជំពូក

អាល់គីតាប

«សូម​តួន​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្ដិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។

សូមមើលជំពូក



ម៉ាកុស 13:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់​ក៏​និយាយ​ដល់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា តើ​កាល​ណា​បាន​ដល់​ចុង​បំផុត​នៃ​ការ​អស្ចារ្យ​ទាំង​នេះ


ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​សោះ ដូច្នេះ ខ្ញុំ​សួរ​ថា ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​យ៉ាង​ណា​ទៅ


រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ នោះ​ពួក​សិស្ស​មក​ឯ​ទ្រង់​ដោយ‌ឡែក ទូល​សួរ​ថា សូម​ប្រាប់​យើង​ខ្ញុំ តើ​ការ​ទាំង​នេះ​កាល​ណា​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ពី​ទ្រង់​យាង​មក ហើយ​ពី​បំផុត​កល្ប


រួច​កាល​ទ្រង់​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​នឹង​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន នឹង​អនទ្រេ គេ​មក​ទូល​សួរ​ទ្រង់​ដោយ‌ឡែក​ថា


ព្រះ‌យេស៊ូវ​ចាប់​តាំង​មាន​បន្ទូល​ឆ្លើយ​ទៅ​គេ​ថា ចូរ​ប្រយ័ត ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង


នោះ​គេ​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​កាល​ណា​ការ​ទាំង​នេះ​នឹង​កើត​ឡើង តើ​មាន​ទី​សំគាល់​ណា ឲ្យ​ដឹង​ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​មក​ដល់