Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 13:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​នឹង​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ពី​ការ​ទាំង​អស់​នេះ ដែល​បម្រុង​នឹង​បាន​សម្រេច?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 “សូម​ប្រាប់​យើងខ្ញុំ​ផង តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការ​ទាំងអស់​នេះ​រៀបនឹង​សម្រេច?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 «សូម​ប្រាប់​យើង​ខ្ញុំ​ផង​ តើ​ការ​ទាំង​នេះនឹង​កើត​ឡើង​នៅ​ពេល​ណា​ ហើយ​មាន​ទី​សំគាល់​អ្វី​ខ្លះ​នៅ​ពេល​ដែល​ការ​ទាំង​នេះ​បម្រុង​នឹង​បាន​សម្រេច?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 «សូម​ព្រះ‌គ្រូ​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្តិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 សូម​ប្រាប់​យើង​ខ្ញុំ តើ​កាល​ណា​បាន​ការ​ទាំង​នេះ​នឹង​មក​ដល់ តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ដឹង ក្នុង​កាល​ដែល​ការ​ទាំង​នេះ​ជិត​កើត​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

4 «សូម​តួន​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រឹត្ដិ‌ការណ៍​ទាំង​នេះ​នឹង​ដល់​ទី​បញ្ចប់?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 13:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់​ពោល​ទៅ​កាន់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា៖ «តើ​ពេល​ណា​ទើប​បាន​ដល់​ចុង​បញ្ចប់​នៃ​ការ​អស្ចារ្យ​ទាំង​នេះ?»។


ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​ទេ ដូច្នេះ ខ្ញុំ​ក៏​សួរ​ថា៖ «ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​ដូច​ម្ដេច​ទៅ?»។


កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?»


កាល​ព្រះ‌អង្គ​គង់​លើ​ភ្នំ​ដើម​អូលីវ ទល់​មុខ​ព្រះ‌វិហារ នោះ​ពេត្រុស យ៉ាកុប យ៉ូហាន និង​អនទ្រេ ទូល​សួរ​ព្រះ‌អង្គ​ដោយ​ឡែក​ថា៖


ព្រះ‌យេស៊ូវ​ចាប់​ផ្ដើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង


គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ តើ​ហេតុ‌ការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​ទី​សម្គាល់​អ្វី​ឲ្យ​ដឹង​ថា​ហេតុ‌ការណ៍​នេះ​ជិត​មក​ដល់?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម