អ្នកណាដែលថ្វាយដង្វាយជាសេចក្ដីអរព្រះគុណ នោះក៏លើកដំកើងអញដែរ ហើយអញនឹងសំដែងសេចក្ដីសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់។
ម៉ាកុស 12:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង នឹងអស់ពីកំឡាំង ហើយដែលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះវិសេសលើសជាងអស់ទាំងដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅទៀត ព្រះគម្ពីរខ្មែរសាកល រីឯការស្រឡាញ់ព្រះអស់ពីចិត្ត អស់ពីបញ្ញា និងអស់ពីកម្លាំង ហើយការស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត”។ Khmer Christian Bible ហើយឲ្យស្រឡាញ់ព្រះអង្គអស់ពីចិត្ដ អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង និងឲ្យស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯងនោះ ប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដែលស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងខ្លួន ដូចខ្លួនឯង នោះវិសេសជាងអស់ទាំងតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ អាល់គីតាប បើយើងស្រឡាញ់អុលឡោះអស់ពីចិត្ដគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងធ្វើគូរបានដុត និងជំនូនផ្សេងៗទៅទៀត»។ |
អ្នកណាដែលថ្វាយដង្វាយជាសេចក្ដីអរព្រះគុណ នោះក៏លើកដំកើងអញដែរ ហើយអញនឹងសំដែងសេចក្ដីសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់។
ការដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីយុត្តិធម៌ នោះជាទីគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាជាជាងយញ្ញបូជាទៅទៀត។
ដ្បិតអញពេញចិត្តចំពោះសេចក្ដីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត
បើអ្នករាល់គ្នាបានយល់ន័យសេចក្ដីដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ
ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។
ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង
ក្រោយដែលមានបន្ទូលថា យញ្ញបូជា នឹងដង្វាយ ហើយដង្វាយដុត នឹងដង្វាយលោះបាប ទ្រង់មិនចង់បានទេ ក៏មិនសព្វព្រះហឫទ័យដែរ ជារបស់ដែលគេថ្វាយតាមក្រិត្យវិន័យ
សាំយូអែលទូលឆ្លើយថា តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងដង្វាយដុត ហើយនឹងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត