គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ
ម៉ាកុស 12:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានអាចារ្យម្នាក់ចូលមកឮជជែកគ្នា ក៏យល់ឃើញថា ទ្រង់បានឆ្លើយត្រូវចំ រួចគាត់ទូលសួរទ្រង់ថា ក្នុងបញ្ញត្តទាំងប៉ុន្មាន តើមានបទណាសំខាន់ជាងគេទាំងអស់ ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងពួកគ្រូវិន័យបានចូលមកជិត ឮពួកគេកំពុងជជែកគ្នា ហើយឃើញថាព្រះយេស៊ូវទ្រង់ឆ្លើយនឹងពួកគេបានល្អ ក៏ទូលសួរព្រះអង្គថា៖ “តើក្នុងបទបញ្ជាទាំងអស់មួយណាសំខាន់ជាងគេ?”។ Khmer Christian Bible គ្រូវិន័យម្នាក់បានចូលមកជិត និងឮពួកគេជជែកគ្នា ហើយដឹងថាព្រះអង្គឆ្លើយនឹងពួកគេបានល្អ ក៏សួរព្រះអង្គថា៖ «តើនៅក្នុងចំណោមបញ្ញត្ដិទាំងអស់បញ្ញត្ដិទីមួយគឺអ្វី?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអាចារ្យម្នាក់ចូលមកជិត ឮពួកគេជជែកគ្នា ហើយឃើញថាព្រះអង្គបានឆ្លើយនឹងពួកគេយ៉ាងល្អ គាត់ក៏ទូលសួរព្រះអង្គថា៖ «ក្នុងព្រះឱវាទទាំងប៉ុន្មាន តើព្រះឱវាទណាសំខាន់ជាងគេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានអាចារ្យ*ម្នាក់បានឮពួកគេជជែកជាមួយព្រះយេស៊ូ ហើយឃើញថាព្រះអង្គមានព្រះបន្ទូលឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតទូលព្រះអង្គថា៖ «ក្នុងបណ្ដាបទបញ្ជា*ទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ អាល់គីតាប មានតួនម្នាក់បានឮពួកគេជជែកជាមួយអ៊ីសា ហើយឃើញថាអ៊ីសាបានឆ្លើយត្រឹមត្រូវ គាត់ក៏ចូលទៅជិតសួរអ៊ីសាថា៖ «ក្នុងបណ្ដាបទបញ្ជាទាំងអស់ តើបទបញ្ជាណាសំខាន់ជាងគេ?»។ |
គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ
វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យ វិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា នឹងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង
ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ
លុះបានមកដល់ពួកសិស្សហើយ នោះទ្រង់ឃើញមានហ្វូងមនុស្សជាធំនៅព័ទ្ធគេជុំវិញ ក៏មានពួកអាចារ្យខ្លះកំពុងតែដេញដោល
តែវេទនាដល់អ្នករាល់គ្នា ពួកផារិស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងបន្លែគ្រប់មុខ តែលះចោលសេចក្ដីយុត្តិធម៌ នឹងសេចក្ដីស្រឡាញ់នៃព្រះវិញ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីទាំងនេះវិញ ហើយឥតចោលការខាងដើមនោះផង