ទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឯងចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ដែលគេធ្វើនៅទីនេះ
ម៉ាកុស 11:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិម ក៏ទៅក្នុងព្រះវិហារ កាលទ្រង់ទតជុំវិញ មើលសព្វគ្រប់ទាំងអស់ហើយ នោះក៏យាងទៅឯបេថានី ព្រមទាំងពួក១២ផង ដ្បិតថ្ងៃកាន់តែទាបណាស់ហើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងទៅដល់យេរូសាឡិម ហើយចូលក្នុងព្រះវិហារ។ នៅពេលទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញទៅបេថានីជាមួយសាវ័កទាំងដប់ពីរនាក់ ដ្បិតជ្រុលម៉ោងហើយ។ Khmer Christian Bible ព្រះអង្គបានចូលទៅក្នុងក្រុងយេរូសាឡិម និងព្រះវិហារ ពេលមើលសព្វកន្លែងហើយ ព្រះអង្គក៏ទៅក្រុងបេថានីជាមួយសាវកទាំងដប់ពីរ ព្រោះល្ងាចណាស់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងមកដល់ក្រុងយេរូសាឡិម ទ្រង់ក៏ចូលក្នុងព្រះវិហារ។ ក្រោយពីបានទតមើលជុំវិញសព្វគ្រប់ហើយ ព្រះអង្គក៏យាងទៅភូមិបេថានីជាមួយអ្នកទាំងដប់ពីរ ដ្បិតល្ងាចណាស់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលក្នុងព្រះវិហារ*។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេតថានីជាមួយសិស្សទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។ អាល់គីតាប កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹម គាត់ក៏ចូលក្នុងម៉ាស្ជិទ។ ក្រោយពីបានមើលសព្វគ្រប់អស់ហើយ អ៊ីសាទៅភូមិបេថានីជាមួយសិស្សទាំងដប់ពីរនាក់ ដ្បិតល្ងាចណាស់ហើយ។ |
ទ្រង់មានបន្ទូលមកខ្ញុំថា ចូរឲ្យឯងចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ដែលគេធ្វើនៅទីនេះ
នៅគ្រានោះ អញនឹងឆែកឆេរក្រុងយេរូសាឡិមដោយពន្លឺចង្កៀង នោះអញនឹងធ្វើទោសដល់ពួកអ្នកដែលបានរងនៅលើកករបស់គេ ជាពួកអ្នកដែលគិតក្នុងចិត្តថា ព្រះយេហូវ៉ានឹងមិនធ្វើ ទោះល្អឬអាក្រក់ផង
មើល អញចាត់ទូតអញឲ្យទៅ គាត់នឹងរៀបចំផ្លូវនៅមុខអញ ហើយព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលឯងរាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ