ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ា ពីលើស្ថានសួគ៌ ចូរសរសើរដល់ទ្រង់នៅអស់ទាំងទីដ៏ខ្ពស់
ម៉ាកុស 11:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាជ្យនៃហ្លួងដាវីឌ ជាឰយុកោយើងរាល់គ្នា ដែលមកដោយនូវព្រះនាមព្រះអម្ចាស់ ក៏ប្រកបដោយព្រះពរដែរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់អាណាចក្រដែលនឹងមកដល់ គឺអាណាចក្ររបស់ដាវីឌដូនតារបស់យើង! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។ Khmer Christian Bible សូមថ្វាយព្រះពរដល់នគរហ្លួងដាវីឌ ជាឪពុករបស់យើងដែលនឹងមកដល់ ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមថ្វាយព្រះពរដល់ព្រះរាជ្យដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើង! ហូសាណា! នៅស្ថានដ៏ខ្ពស់បំផុត!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ*ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ អាល់គីតាប សូមអុលឡោះប្រទានពរដល់នគរដែលកំពុងតែមកដល់ គឺនគររបស់ទត ជាឪពុករបស់យើង! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។ |
ចូរសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ា ពីលើស្ថានសួគ៌ ចូរសរសើរដល់ទ្រង់នៅអស់ទាំងទីដ៏ខ្ពស់
នោះអញនឹងបោះបង់ចោលពូជពង្សយ៉ាកុប នឹងដាវីឌ ជាអ្នកបំរើរបស់អញបានដែរ ដើម្បីមិនឲ្យពូជលោកណាមួយបានតាំងឡើងជាអ្នកគ្រប់គ្រង លើពូជនៃអ័ប្រាហាំ អ៊ីសាក នឹងយ៉ាកុបឡើយ ដ្បិតអញនឹងនាំពួកគេ ដែលជាប់ជាឈ្លើយ ឲ្យបានមកវិញ ហើយនឹងអាណិតមេត្តាដល់គេផង។
ក្រោយនោះ ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃគេ នឹងដាវីឌ ជាស្តេចរបស់គេ នៅជាន់ក្រោយបង្អស់ គេនឹងមកពឹងជ្រកនឹងព្រះយេហូវ៉ា ហើយនឹងសេចក្ដីសប្បុរសនៃទ្រង់ ដោយញាប់ញ័រ។
ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត
ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួន នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់