ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម នៅមាត់ទូលបង្គំ ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង
មីកា 7:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំទុកចិត្តនឹងមិត្តសម្លាញ់ ក៏កុំជឿញាតិសន្ដានដែរ ចូររក្សាបបូរមាត់របស់អ្នក ចេញឆ្ងាយពីនាងដែលកុហកនៅនឹងទ្រូងរបស់អ្នក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន សូម្បីនៅមុខប្រពន្ធរបស់អ្នក ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។ អាល់គីតាប កុំជឿមិត្តសម្លាញ់ កុំទុកចិត្តញាតិសន្ដាន សូម្បីនៅមុខប្រពន្ធរបស់អ្នក ក៏មិនត្រូវហាមាត់និយាយអ្វីឡើយ។ |
ឱព្រះយេហូវ៉ាអើយ សូមទ្រង់ដាក់ការយាម នៅមាត់ទូលបង្គំ ហើយថែរក្សាទ្វារបបូរមាត់របស់ទូលបង្គំផង
អើ ទាំងមិត្រសំឡាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយក៏បានបរិភោគបាយរបស់ទូលបង្គំផង នោះបានលើកកែងជើងចង់ជាន់ឈ្លីទូលបង្គំដែរ
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គេដំឡើងអណ្តាតដូចជាធ្នូ សំរាប់ពាក្យភូតភរ ហើយគេបានចំរើនកំឡាំងនៅក្នុងស្រុកផង តែមិនមែនសំរាប់សេចក្ដីពិតត្រង់ទេ ដ្បិតគេចេះតែជឿនពីអំពើអាក្រក់១ ទៅដល់អំពើអាក្រក់១ទៀត ហើយគេមិនស្គាល់អញទេ
ចូរឲ្យគ្រប់គ្នាប្រុងប្រយ័តចំពោះអ្នកជិតខាងខ្លួន កុំឲ្យទុកចិត្តនឹងបងប្អូនណាមួយឡើយ ដ្បិតគ្រប់ទាំងបងប្អូននឹងដណ្តើមយកប្រយោជន៍អស់រលីង ហើយគ្រប់ទាំងអ្នកជិតខាងនឹងដើរទៅមកនិយាយបង្កាច់បង្កិនគេ
នាងយំអណ្តឺតអណ្តកនៅពេលយប់ ទឹកភ្នែករហាមនៅលើថ្ពាល់ផង ក្នុងពួកអ្នកដែលស្រឡាញ់នាង នោះឥតមានណាមួយជួយដោះទុក្ខឡើយ ពួកភឿនមិត្រទាំងអស់បានក្បត់នាងហើយ គេបានត្រឡប់ទៅជាខ្មាំងសត្រូវវិញ
នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប
នាងក៏យំនៅមុខគាត់ ទាំង៧ថ្ងៃដែលជប់លៀងនោះ លុះគ្រប់៧ថ្ងៃហើយ នោះគាត់ក៏ស្រាយប្រាប់ដល់នាង ពីព្រោះនាងបានរំអុកគាត់ណាស់ រួចនាងក៏ទៅស្រាយប្រស្នានោះប្រាប់ដល់ពួកកូនចៅសាសន៍របស់ខ្លួន