តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា
មីកា 7:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សល្អបំផុតនៅក្នុងពួកគេ ក៏ប្រៀបដូចជាបន្លា ហើយអ្នកដែលរាប់ជាទៀងត្រង់ ក៏អាក្រក់ជាងរបងធ្វើពីបន្លាទៅទៀត ថ្ងៃនៃពួកចាំយាមរបស់ឯង គឺជាថ្ងៃធ្វើទោសដល់ឯង បានមកដល់ហើយ គ្រានោះ នឹងបានជាគ្រាអាំងឡាំងដល់ឯង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សល្អបំផុតក្នុងចំណោមពួកគេ ប្រៀបដូចជាបន្លា ហើយអ្នកដែលទៀងត្រង់បំផុតក្នុងចំណោមពួកគេ ប្រៀបដូចជារបងបន្លា។ ថ្ងៃនៃពួកចាំយាមរបស់គេ គឺថ្ងៃដែលគេត្រូវទទួលទោស បានមកដល់ហើយ ឥឡូវនេះ គ្រាចលាចលរបស់គេនៅជិតបង្កើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលព្រះអម្ចាស់ដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកព្យាការី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។ អាល់គីតាប ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលអុលឡោះដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកណាពី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។ |
តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា
ដ្បិតនេះជាថ្ងៃចលាចល ថ្ងៃជាន់ឈ្លី ហើយវល់គំនិត ដែលមកពីព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ នៅត្រង់ច្រកភ្នំនៃការជាក់ស្តែង គឺជាការរំលំរំលាយកំផែង ហើយជាការស្រែកឮខ្ទរនៅក្នុងភ្នំ។
នោះនឹងមានដើមកកោះដុះឡើងជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើងជំនួសអញ្ចាញ ការទាំងនេះនឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
វាសុទ្ធតែអសារឥតការ ជាការបញ្ឆោតហើយ នៅគ្រាដែលផ្ចាញ់ផ្ចាល នោះវានឹងវិនាសបាត់ទៅ
ហើយនឹងគ្មានសំណល់សល់ដល់គេឡើយ ដ្បិតនៅឆ្នាំដែលអញនឹងធ្វើទោសដល់ពួកក្រុងអាន៉ាថោត នោះអញនឹងនាំសេចក្ដីអាក្រក់មកលើគេជាពិត។
មួយទៀត ជើងឈ្នួលរបស់ស្រុកអេស៊ីព្ទ ប្រៀបដូចជាកូនគោបំប៉ននៅកណ្តាលស្រុក គេក៏បានបែរខ្នងដែរ គេបានរត់ចេញទៅជាមួយគ្នា ឥតឈរនឹងនៅទេ ដ្បិតថ្ងៃអន្តរាយរបស់គេ គឺជាវេលាធ្វើទោសដល់គេបានមកលើគេហើយ
កាលគេបានប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នោះតើគេមានសេចក្ដីខ្មាសឬទេ ទេ គេឥតមានសេចក្ដីខ្មាសសោះ ក៏មិនទាំងឡើងមុខក្រហមផង ហេតុនោះបានជាគេនឹងដួលជាមួយនឹងពួកអ្នកដែលត្រូវដួល ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា នៅវេលាដែលអញធ្វើទោសដល់គេ នោះគេនឹងត្រូវចំពប់ដួលជាពិត
ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនឹងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
ដូច្នេះ នឹងលែងមានបន្លាចាក់ចុចដល់ពួកវង្សអ៊ីស្រាអែល ឬបន្លាធ្វើទុក្ខ នៅក្នុងសាសន៍ណានៅព័ទ្ធជុំវិញ ដែលប្រព្រឹត្តនឹងគេដោយមើលងាយទៀតឡើយ នោះគេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
ហើយទ្រង់មានបន្ទូលសួរខ្ញុំថា អេម៉ុសអើយ ឯងឃើញអ្វី នោះខ្ញុំទូលឆ្លើយថា ឃើញកំប្រោងពេញដោយផ្លែរដូវក្តៅ រួចព្រះយេហូវ៉ាទ្រង់ប្រាប់ខ្ញុំថា ចុងបំផុតបានមកដល់អ៊ីស្រាអែល ជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ
ដ្បិតគេនឹងត្រូវឆេះអស់រលីងទៅ ដូចជាជញ្ជ្រាំងស្ងួត ដោយគេស្រេះប្រទាក់គ្នាដូចជាបន្លា ក៏ស្រវឹងដូចជាបានផឹកស្រាហើយ
កាលណោះ នឹងមានទីសំគាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះចន្ទ នឹងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍ នឹងសេចក្ដីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ នឹងរលក
តែដីណាដែលបង្កើតសុទ្ធតែបន្លា នឹងអញ្ចាញវិញ ដីនោះត្រូវបោះបង់ចោលចេញ ក៏ជិតនឹងត្រូវបណ្តាសាហើយ លុះដល់ចុងបំផុតនឹងត្រូវដុតចោលផង។