Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 28:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះ នឹង​លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រាអែល ឬ​បន្លា​ធ្វើ​ទុក្ខ នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំវិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដូច្នេះ លែង​មាន​បន្លា​ចាក់​ចុច​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​បន្លា​ធ្វើ​ទុក្ខ​នៅ​ក្នុង​សាសន៍​ណា​នៅ​ព័ទ្ធ​ជុំ‌វិញ ដែល​ប្រព្រឹត្ត​នឹង​គេ​ដោយ​មើល‌ងាយ​ទៀត​ឡើយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​ពិត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គ្មាន​នរណា​មាក់‌ងាយ​កូន​ចៅ​អ៊ីស្រា‌អែល គឺ​គ្មាន​នរណា​ធ្វើ​បាប​ពួក​គេ​ឲ្យ​ឈឺ​ចាប់ ដូច​មុត​បន្លា​ទៀត​ឡើយ។ ពេល​នោះ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ គ្មាន​នរណា​មាក់‌ងាយ​កូន​ចៅ​អ៊ីស្រ‌អែល គឺ​គ្មាន​នរណា​ធ្វើ​បាប​ពួក​គេ​ឲ្យ​ឈឺ​ចាប់ ដូច​មុត​បន្លា​ទៀត​ឡើយ។ ពេល​នោះ មនុស្ស‌ម្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 28:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នឹង​គ្មាន​សិង្ហ ឬ​សត្វ​កំណាច​ណា ឡើង​មក​តាម​នោះ​ឡើយ គេ​ក៏​នឹង​មិន​ដែល​ប្រទះ​ឃើញ​វា​ដែរ គឺ​មាន​តែ​ពួក​ប្រោស​លោះ​ដែល​នឹង​ដើរ​តាម​នោះ


នោះ​នឹង​មាន​ដើម​កកោះ​ដុះ​ឡើង​ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង​ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សំរាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ជា​ទី​សំគាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។


ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល ទាស់​នឹង​អស់​អ្នក​ជិត​ខាង​ដ៏​អាក្រក់​របស់​ខ្ញុំ​ថា ឯ​ពួក​អ្នក​ដែល​ពាល់​ប៉ះ​ដល់​មរដក​ដែល​អញ​បាន​ចែក​ដល់​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​អញ​ឲ្យ​គ្រង​បាន នោះ​មើល អញ​នឹង​ដក​រំលើង​គេ​ចេញ​ពី​ស្រុក​ទៅ ហើយ​នឹង​ដក​រំលើង​ពួក​វង្ស​យូដា​ចេញ​ពី​កណ្តាល​គេ​ដែរ


ឯ​ឯង កូន​មនុស្ស​អើយ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​របស់​គេ​ដែរ ទោះ​បើ​មាន​បន្លា ហើយ​នឹង​អញ្ចាញ​មក​ទាស់​ជា​នឹង​ឯង ហើយ​ឯង​មាន​ទី​អាស្រ័យ​នៅ​កណ្តាល​ពួក​ខ្យា‌ដំរី​ក៏​ដោយ កុំ​ឲ្យ​ខ្លាច​ពាក្យ​សំដី​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ


ពី​ព្រោះ​អញ​នឹង​ចាត់​អាសន្ន‌រោគ​ទៅ​ក្នុង​វា នឹង​ឈាម​ទៅ​នៅ​អស់​ទាំង​ផ្លូវ​របស់​វា ពួក​អ្នក​ដែល​ត្រូវ​របួស​នឹង​ដួល​នៅ​កណ្តាល​វា ដោយ​មាន​ដាវ​គ្រប​សង្កត់​នៅ​គ្រប់​ទិស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


គេ​ក៏​នឹង​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ‌សាន្ត អើ គេ​នឹង​សង់​ផ្ទះ ព្រម​ទាំង​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ នឹង​អាស្រ័យ​នៅ​ដោយ​សុខ‌សាន្ត​ផង ក្នុង​កាល​ដែល​អញ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ពួក​អ្នក​នៅ​ជុំវិញ ដែល​បាន​ប្រព្រឹត្ត​នឹង​គេ​ដោយ​សេចក្ដី​មើល‌ងាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ​ពិត។


ហើយ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ​នៃ​គេ ដោយ​អញ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ នៅ​កណ្តាល​អស់​ទាំង​សាសន៍ រួច​បាន​ប្រមូល​គេ​មក ក្នុង​ស្រុក​របស់​ខ្លួន​គេ​វិញ ឥត​ទុក​អ្នក​ណា​មួយ​ឲ្យ​នៅ​សល់ ក្នុង​ស្រុក​ទាំង​នោះ​ទៀត


មនុស្ស​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ក៏​ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​រាប់​ជា​ទៀង​ត្រង់ ក៏​អាក្រក់​ជាង​របង​ធ្វើ​ពី​បន្លា​ទៅ​ទៀត ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​ឯង គឺ​ជា​ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង បាន​មក​ដល់​ហើយ គ្រា​នោះ នឹង​បាន​ជា​គ្រា​អាំង‌ឡាំង​ដល់​ឯង


តែ​បើ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នោះ​ពី​មុខ​ឯង​ចេញ​ទេ នោះ​ពួក​អ្នក​ដែល​ទុក​ឲ្យ​នៅ គេ​នឹង​ជា​ម្ជុល​ដល់​ភ្នែក​ឯង ហើយ​ជា​បន្លា​នៅ​ចំហៀង​ឯង​ផង គេ​នឹង​ធ្វើ​ទុក​ឯង​នៅ​ក្នុង​ស្រុក​ដែល​ឯង​អាស្រ័យ​នៅ​នោះ


ហើយ​ក្រែង​ខ្ញុំ​កើត​មាន​ចិត្ត​ធំ ដោយ​ព្រោះ​ការ​បើក​សំដែង​ដ៏​ហួស​ល្បត់​នោះ បាន​ជា​មាន​បន្លា​១​ចាត់​មក​ក្នុង​សាច់​ឈាម​ខ្ញុំ គឺ​ជា​ទេវតា​របស់​អារក្ស​សាតាំង ដែល​មក​ធ្វើ​ទុក្ខ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ធំ​ឡើយ


នោះ​ត្រូវ​ដឹង​ជា​ប្រាកដ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​មិន​បណ្តេញ​សាសន៍​ទាំង​នេះ​ពី​មុខ​ឯង​ទៀត​ទេ គឺ​គេ​នឹង​នៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​ឯង​រាល់​គ្នា ហើយ​ជា​រំពាត់​នៅ​ចង្កេះ នឹង​ជា​បន្លា​នៅ​ក្នុង​ភ្នែក​ឯង​វិញ ទាល់​តែ​ឯង​រាល់​គ្នា​វិនាស​បាត់​ពី​ស្រុក​ល្អ​នេះ​ទៅ ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​មក។


ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។


គឺ​ហេតុ​នោះ​បាន​ជា​អញ​ថា អញ​មិន​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ​ទេ គេ​នឹង​បាន​ដូច​ជា​បន្លា​ចាក់​នៅ​ចំហៀង​ឯង​វិញ ហើយ​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​បាន​ជា​អន្ទាក់​ដល់​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម