ដើម្បីនឹងចាប់យករបឹបនឹងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្តាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចំរើនបានហ្វូងសត្វ នឹងទ្រព្យសម្បត្តិ ក៏នៅចំកណ្តាលផែនដី
ពួកចៅហ្វាយ 9:37 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាអាលក៏ប្រាប់ម្តងទៀតថា មើលនុ៎ះន៏ មានគេមកពីទួលខ្ពស់នោះហើយ ក៏មាន១ពួកទៀតមកតាមផ្លូវដើមម៉ៃសាក់មេវនេនីមដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាអាលក៏ប្រាប់ម្តងទៀតថា៖ «មើលហ្ន៎ មានមនុស្សចុះមកពីទួលខ្ពស់នោះហើយ ក៏មានមួយពួកទៀតមកតាមផ្លូវដើមម៉ៃសាក់អេឡូន-មេវនេនីម ដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកាអាលក៏ពោលទៀតថា៖ «មើលន៎ គឺពិតជាមានមនុស្សចុះពីភ្នំដែលនៅកណ្ដាលនោះមែន ហើយក៏មានមួយក្រុមទៀតមកតាមផ្លូវដើមជ្រៃរបស់ពួកហោរាដែរ»។ អាល់គីតាប លោកកាអាលក៏ពោលទៀតថា៖ «មើលន៎ គឺពិតជាមានមនុស្សចុះពីភ្នំដែលនៅកណ្តាលនោះមែន ហើយក៏មានមួយក្រុមទៀតមកតាមផ្លូវដើមជ្រៃរបស់ពួកហោរាដែរ»។ |
ដើម្បីនឹងចាប់យករបឹបនឹងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្តាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចំរើនបានហ្វូងសត្វ នឹងទ្រព្យសម្បត្តិ ក៏នៅចំកណ្តាលផែនដី
ដ្បិតឯសាសន៍ទាំងនោះ ដែលឯងនឹងទៅចាប់យកស្រុករបស់គេ នោះសុទ្ធតែជាអ្នកស្តាប់តាមគ្រូគន់គូរនក្ខត្តឫក្ស នឹងគ្រូទាយទំនាយទាំងអស់ តែព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់មិនបើកឲ្យឯងប្រព្រឹត្តការយ៉ាងដូច្នោះទេ។
កាលកាអាលបានឃើញគេ ក៏ប្រាប់ដល់សេប៊ុលថា មើល មានមនុស្សចុះពីភ្នំនោះមកហើយ តែសេប៊ុលឆ្លើយថា នោះជាស្រមោលភ្នំទេ ដែលអ្នកមើលទៅឃើញដូចជាមនុស្សវិញ
នោះសេប៊ុលឆ្លើយថា តើសំដីឯងនៅឯណាឥឡូវ ដែលឯងបានថា តើអ័ប៊ីម៉្មាឡិចជាអ្វី ដែលយើងត្រូវកោតខ្លាចដល់វា គឺមនុស្សទាំងនោះហើយ ដែលឯងបានមើលងាយទេតើ ដូច្នេះចូរចេញទៅច្បាំងនឹងគេឥឡូវនេះចុះ