គ្រានោះ កាអាសជាកូនអេបេឌ ក៏មកដល់ស៊ីគែមជាមួយនឹងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់
ពួកចៅហ្វាយ 9:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសេប៊ុល ជាចៅហ្វាយទីក្រុង បានឮពាក្យរបស់កាអាល ជាកូនអេបេឌដូច្នោះ ក៏កើតមានសេចក្ដីកំហឹងឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលសេប៊ុលជាចៅហ្វាយក្រុងបានឮពាក្យរបស់កាអាលជាកូនអេបេឌដូច្នេះ កំហឹងរបស់លោកក៏ឆួលឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកសេប៊ូល ជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដ និយាយគាត់ខឹងយ៉ាងខ្លាំង។ អាល់គីតាប កាលលោកសេប៊ូលជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដនិយាយ គាត់ខឹងយ៉ាងខ្លាំង។ |
គ្រានោះ កាអាសជាកូនអេបេឌ ក៏មកដល់ស៊ីគែមជាមួយនឹងបងប្អូនគាត់ ហើយពួកមនុស្សនៅស៊ីគែម ក៏ទុកចិត្តនឹងគាត់
ឱបើជាបណ្តាជនទាំងនេះនៅក្រោមអំណាចខ្ញុំវិញទៅអេះ នោះខ្ញុំនឹងដកអ័ប៊ីម៉្មាឡិចចេញ រួចគាត់និយាយប្រកួតនឹងអ័ប៊ីម៉្មាឡិច ដោយពាក្យថា ចូរចំរើនពលទ័ពឯងចេញមកល្បងលចុះ។
រួចលោកចាត់គេឲ្យទៅជំរាបអ័ប៊ីម៉្មាឡិចដោយសំងាត់ថា មើល ឥឡូវកាអាល ជាកូនអេបេឌ នឹងបងប្អូនវា បានមកដល់ស៊ីគែមហើយ គេញុះញង់ទីក្រុងឲ្យបះបោរទាស់នឹងលោក
ឯអ័ប៊ីម៉្មាឡិច លោកក៏អាស្រ័យនៅត្រង់អារូម៉ា ហើយសេប៊ុលបានបណ្តេញកាអាល នឹងបងប្អូនគេ មិនឲ្យនៅស៊ីគែមទៀតទេ