Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឱ​បើ​ជា​បណ្តាជន​ទាំង​នេះ​នៅ​ក្រោម​អំណាច​ខ្ញុំ​វិញ​ទៅ​អេះ នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ រួច​គាត់​និយាយ​ប្រកួត​នឹង​អ័ប៊ី‌ម៉្មា‌ឡិច ដោយ​ពាក្យ​ថា ចូរ​ចំរើន​ពល‌ទ័ព​ឯង​ចេញ​មក​ល្បង​ល​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឱ​ប្រសិន‌បើ​ប្រជាជន​នេះ​នៅ​ក្រោម​អំណាច​របស់​ខ្ញុំ​ទៅ​អេះ! នោះ​ខ្ញុំ​នឹង​ដក​អ័ប៊ី‌ម៉្មា‌ឡិច​ចេញ ខ្ញុំ​នឹង​និយាយ​ទៅ​អ័ប៊ី‌ម៉្មា‌ឡិច​ថា "ចូរ​ប្រមូល​កង​ទ័ព​របស់​ឯង​ឲ្យ​ច្រើន ហើយ​ចេញ​មក!"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជា‌ជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ីម៉ា‌ឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ីម៉ា‌ឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ប្រសិន​បើ​មាន​គេ​ប្រគល់​ប្រជា‌ជន​នៅ​ស៊ីគែម​នេះ​មក​ឲ្យ​ខ្ញុំ​ត្រួត‌ត្រា ខ្ញុំ​នឹង​ផ្តួល​អប៊ី‌ម៉ា‌ឡេក​ជា​មិន​ខាន»។ បន្ទាប់​មក លោក​កាអាល​ក៏​ស្រែក​ថា៖ «អប៊ី‌ម៉ា‌ឡេក​អើយ ចូរ​ប្រមូល​កង‌ទ័ព​របស់​ឯង ចេញ​មក​ប្រយុទ្ធ​ជា​មួយ​នឹង​យើង!»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:29
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់‌សា‌ឡំម​ក៏​មាន​បន្ទូល​ថែម​ទៀត​ថា ឱ​បើ​យើង​បាន​ធ្វើ​ជា​ចៅហ្វាយ​នៅ​ក្នុង​នគរ​នេះ​ទៅ​អេះ នោះ​អស់​អ្នក​ណា​ដែល​មាន​រឿង​មាន​ក្តី​នឹង​បាន​មក​ឯ​យើង ហើយ​យើង​នឹង​ជំនុំ‌ជំរះ​ឲ្យ​គេ​តាម​យុត្តិ‌ធម៌


រួច​ស្តេច​អ៊ីស្រាអែល​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​ទៅ​ប្រាប់​បេន-ហាឌាឌ់​វិញ​ថា កុំ​បី​ឲ្យ​អ្នក​ដែល​កំពុង​តែ​ពាក់​គ្រឿង​ក្រោះ​អួត​អាង​ខ្លួន ដូច​ជា​អ្នក​ដែល​ដោះ​គ្រឿង​ចេញ​នោះ​ឡើយ


ក្រោយ​នោះ​មក អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ចាត់​សារ​ទៅ​ឯ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​យេហ៊ូវ ស្តេច​អ៊ីស្រាអែល​ទូល​ថា ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល


ដូច្នេះ ចូរ​ឯង​ចុះ​សន្យា​នឹង​ស្តេច​អាសស៊ើរ ជា​ចៅហ្វាយ​អញ​ឥឡូវ​ចុះ នោះ​អញ​នឹង​ឲ្យ​សេះ​២​ពាន់​ដល់​ឯង បើ​ឯង​រក​អ្នក​ជិះ​បាន


ដ្បិត​មនុស្ស​អាក្រក់ គេ​អួត​ពី​បំណង​ក្នុង​ចិត្ត​គេ ឯ​មនុស្ស​លោភ ក៏​លះ‌បង់​ព្រះ‌យេហូវ៉ា អើ គេ​មើល‌ងាយ​ដល់​ទ្រង់​ផង


កាល​សេប៊ុល ជា​ចៅហ្វាយ​ទី​ក្រុង បាន​ឮ​ពាក្យ​របស់​កាអាល ជា​កូន​អេបេឌ​ដូច្នោះ ក៏​កើត​មាន​សេចក្ដី​កំហឹង​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម