ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី
ពួកចៅហ្វាយ 9:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកបងប្អូនខាងម្តាយក៏ខ្សឹបសេចក្ដីទាំងនេះ ដាក់ត្រចៀកពួកមនុស្សនៅស៊ីគែម នោះចិត្តគេក៏ល្អៀងទៅខាងអ័ប៊ីម៉្មាឡិចដោយថា គាត់ជាបងប្អូននឹងយើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកបងប្អូនខាងម្តាយក៏និយាយសេចក្ដីទាំងនេះ ដាក់ត្រចៀកពួកមេដឹកនាំនៅស៊ីគែម ហើយចិត្តគេក៏ល្អៀងទៅខាងអ័ប៊ីម៉្មាឡិច ដ្បិតគេពោលថា៖ «គាត់ជាបងប្អូនរបស់យើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនខាងម្ដាយរបស់លោកអប៊ីម៉ាឡេកនាំពាក្យនេះ ទៅជម្រាបពួកអ្នកមុខអ្នកការនៅស៊ីគែម។ ពួកគេនាំគ្នាគាំទ្រលោកអប៊ីម៉ាឡេក ដោយគិតថា គាត់ជាសាច់ឈាមរបស់ពួកគេ។ អាល់គីតាប បងប្អូនខាងម្តាយរបស់លោកអប៊ីម៉ាឡេកនាំពាក្យនេះ ទៅជម្រាបពួកអ្នកមុខអ្នកការនៅស៊ីគែម។ ពួកគេនាំគ្នាគាំទ្រលោកអប៊ីម៉ាឡេក ដោយគិតថា គាត់ជាសាច់ឈាមរបស់ពួកគេ។ |
ឡាបាន់និយាយទៅយ៉ាកុបថា តើត្រូវឲ្យឯងបំរើអញទទេ ដោយព្រោះតែឯងជាបងប្អូននឹងអញឬអី ចូរប្រាប់អញចុះ តើឯងចង់បានឈ្នួលជាអ្វី
គ្រានោះមានម្នាក់នាំដំណឹងមកក្រាបទូលដាវីឌថា ពួកជនជាតិអ៊ីស្រាអែលទាំងអស់គ្នា មានចិត្តនិយមទៅតាមអាប់សាឡំមហើយ
ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា អើ គេមើលងាយដល់ទ្រង់ផង