ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 9:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាអាល ជា​កូន​អេបេឌ បញ្ចេញ​វាចា​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ហើយ​ស៊ីគែម​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា តើ​វា​មិន​មែន​ជា​កូន​យេរូ-បាល ហើយ​មេ‌ទ័ព​របស់​វា​មិន​មែន​ឈ្មោះ​សេប៊ុល​ទេ​ឬ​អី ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កោត‌ខ្លាច​ដល់​ពួក​ហាម៉ោរ​ជា​ឪពុក​ស៊ីគែម​វិញ តើ​ចង់​កោត‌ខ្លាច​ដល់​អ័ប៊ី‌ម៉្មា‌ឡិច​ធ្វើ​អី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាអាល​ជា​កូន​អេបេឌ​ពោល​ឡើង​ថា៖ «តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណា ហើយ​ពួក​យើង​នៅ​ស៊ីគែម​នេះ​ជា​អ្នក​ណា បាន​ជា​យើង​ត្រូវ​បម្រើ​គាត់? តើ​គាត់​មិន​មែន​ជា​កូន​របស់​យេរូ-បាល ហើយ​សេប៊ុល​មិន​មែន​ជា​តំណាង​របស់​គាត់​ទេ​ឬ? ចូរ​បម្រើ​មនុស្ស​របស់​ហាម៉ោរ ដែល​ជា​ឪពុក​របស់​ស៊ីគែម​វិញ ហេតុ​អី​បាន​ជា​យើង​ត្រូវ​បម្រើ​អ័ប៊ី‌ម៉្មា‌ឡិច?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ីម៉ា‌ឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ​ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូ‌បាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បម្រើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជ‌ពង្ស​លោក​ហា‌ម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ លោក​កាអាល​ពោល​ឡើង​ថា៖ «តើ​អប៊ី‌ម៉ា‌ឡេក​ជា​នរណា ហើយ​យើង​ទាំង​អស់​គ្នា​នៅ​ស៊ីគែម​នេះ ជា​នរណា​ដែរ បាន​ជា​ត្រូវ​ចំណុះ​គាត់? គាត់​ជា​កូន​របស់​លោក​យេរូ‌បាល ហើយ​សេប៊ូល​ជា​តំណាង​របស់​គាត់។ ដូច្នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បម្រើ​គាត់​ឡើយ ចូរ​ស្មោះ​ត្រង់​នឹង​ពូជ‌ពង្ស​លោក​ហាម៉ោរ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​ស៊ីគែម​នោះ​វិញ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 9:28
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ដី​ដែល​គាត់​ដំឡើង​ត្រសាល នោះ​គាត់​ទិញ​ពី​ពួក​កូន​ចៅ​ហាម៉ោរ ជា​ឪពុក​ស៊ីគែម ថ្លៃ​ជា​ប្រាក់​១០០​ដួង


ខណៈ​នោះ​ស៊ីគែម ជា​បុត្រ​ហាម៉ោរ​សាសន៍​ហេវី​ជា​ស្តេច​ស្រុក​នោះ ទ្រង់​ឃើញ​នាង ក៏​នាំ​យក​ទៅ​ដេក​បង្ខូច


ចំណែក​ហាម៉ោរ​ជា​បិតា​ស៊ីគែម​ក៏​មក​មាន​បន្ទូល​នឹង​យ៉ាកុប


រីឯ​នៅ​ទី​នោះ មាន​មនុស្ស​ចោល‌ម្សៀត​ម្នាក់​ឈ្មោះ​សេបា ជា​កូន​ប៊ីគ្រី ពូជ​បេន‌យ៉ាមីន វា​ក៏​ផ្លុំ​ត្រែ​ឡើង ពោល​ថា យើង​រាល់​គ្នា​គ្មាន​ចំណែក​ខាង​ដាវីឌ ក៏​គ្មាន​មរដក​ខាង​កូន​អ៊ីសាយ​ទេ ឱ​អ៊ីស្រាអែល​អើយ ចូរ​យើង​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​យើង​គ្រប់​គ្នា​ទៅ


កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រាអែលក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ


គ្រា​នោះ កាអាស​ជា​កូន​អេបេឌ ក៏​មក​ដល់​ស៊ីគែម​ជា​មួយ​នឹង​បង​ប្អូន​គាត់ ហើយ​ពួក​មនុស្ស​នៅ​ស៊ីគែម ក៏​ទុក​ចិត្ត​នឹង​គាត់


ឯ​អ័ប៊ី‌ម៉្មា‌ឡិច លោក​ក៏​អាស្រ័យ​នៅ​ត្រង់​អារូម៉ា ហើយ​សេប៊ុល​បាន​បណ្តេញ​កាអាល នឹង​បង​ប្អូន​គេ មិន​ឲ្យ​នៅ​ស៊ីគែម​ទៀត​ទេ


នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ មាន​បាវ​ជា​ច្រើន ដែល​រត់​ចោល​ពី​ចៅហ្វាយ​របស់​ខ្លួន​ទៅ