ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។
ពួកចៅហ្វាយ 9:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ បើសិនជាអ្នករាល់គ្នាបានប្រព្រឹត្តដ៏ទៀងត្រង់ត្រឹមត្រូវ ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងពួកគ្រួលោក ហើយបានសងគុណដល់ការដែលដៃលោកធ្វើ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ប្រសិនបើអ្នករាល់គ្នាបានប្រព្រឹត្តដោយទៀងត្រង់ ហើយស្មោះអស់ពីចិត្ត ដោយបានតាំងអ័ប៊ីម៉្មាឡិចឲ្យធ្វើជាស្តេច បើអ្នករាល់គ្នាបានប្រព្រឹត្តល្អនឹងយេរូ-បាល ព្រមទាំងគ្រួសាររបស់លោក ហើយបានសងគុណឲ្យសមនឹងកិច្ចការដែលលោកបានធ្វើ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ តើអ្នករាល់គ្នាលើកអប៊ីម៉ាឡេកឡើងជាស្ដេចដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែនឬ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងគ្រួសារលោក ដោយត្រឹមត្រូវឬ? តើអ្នករាល់គ្នាដឹងគុណលោក ចំពោះកិច្ចការដែលលោកបានធ្វើដល់អ្នករាល់គ្នាឬទេ? អាល់គីតាប ឥឡូវនេះ តើអ្នករាល់គ្នាលើកអប៊ីម៉ាឡេកឡើងជាស្តេចដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែនឬ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងគ្រួសារគាត់ដោយត្រឹមត្រូវឬ? តើអ្នករាល់គ្នាដឹងគុណគាត់ ចំពោះកិច្ចការដែលគាត់បានធ្វើដល់អ្នករាល់គ្នាឬទេ?។ |
ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។
ក៏មិនបានដឹងគុណដល់ពួកគ្រួយេរូ-បាល គឺជាគេឌានតាមគ្រប់ទាំងសេចក្ដីសប្បុរសដែលលោកបានផ្តល់ដល់ពួកអ៊ីស្រាអែលផងដែរ។
នោះគុម្ពបន្លាឆ្លើយឡើងថា បើសិនជាអ្នករាល់គ្នាចង់ចាក់ប្រេង តាំងខ្ញុំឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាពិត នោះចូរឲ្យមកជ្រកនៅក្រោមម្លប់ខ្ញុំចុះ ពុំនោះសោត នឹងមានភ្លើងចេញពីគុម្ពបន្លាមក បញ្ឆេះដល់ទៅអស់ទាំងដើមតាត្រៅនៅភ្នំល្បាណូនផង។
ដ្បិតឪពុកខ្ញុំបានប្រថុយជីវិត ច្បាំងជំនួសអ្នករាល់គ្នា ព្រមទាំងដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃនៃពួកម៉ាឌានផង