Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឥឡូវ​នេះ ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដោយ​ទៀង​ត្រង់ ហើយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​បាន​តាំង​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​ធ្វើ​ជា​ស្តេច បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្អ​នឹង​យេរូ-បាល ព្រម​ទាំង​គ្រួ​សារ​របស់​លោក ហើយ​បាន​សង​គុណ​ឲ្យ​សម​នឹង​កិច្ច​ការ​ដែល​លោក​បាន​ធ្វើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ីម៉ា‌ឡេក​ឡើង​ជា​ស្ដេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​គ្រួសារ​លោក ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​លោក ចំពោះ​កិច្ចការ​ដែល​លោក​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឥឡូវ​នេះ បើ​សិន​ជា​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ដ៏​ទៀង​ត្រង់​ត្រឹម‌ត្រូវ ដោយ​បាន​តាំង​អ័ប៊ី‌ម៉្មា‌ឡិច​ឲ្យ​ធ្វើ​ជា​ស្តេច បើ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ល្អ​នឹង​យេរូ-បាល ព្រម​ទាំង​ពួក​គ្រួ​លោក ហើយ​បាន​សង​គុណ​ដល់​ការ​ដែល​ដៃ​លោក​ធ្វើ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​លើក​អប៊ី‌ម៉ា‌ឡេក​ឡើង​ជា​ស្តេច​ដោយ​ទៀង​ត្រង់ និង​ស្មោះ​អស់​ពី​ចិត្ត​មែន​ឬ? តើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ចំពោះ​លោក​យេរូ‌បាល និង​គ្រួសារ​គាត់​ដោយ​ត្រឹម​ត្រូវ​ឬ? តើ​អ្នក​រាល់​គ្នា​ដឹង​គុណ​គាត់ ចំពោះ​កិច្ចការ​ដែល​គាត់​បាន​ធ្វើ​ដល់​អ្នក​រាល់​គ្នា​ឬ​ទេ?។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅ​ថ្ងៃ​នោះ គេ​ហៅ​គេឌាន ថា «យេរូ-បាល» ដែល​មាន​ន័យ​ថា «ទុក​ឲ្យ​ព្រះ‌បាល​តវ៉ា​នឹង​គាត់ទៅ ព្រោះ​គាត់​បាន​រំលំ​អាសនា​របស់​លោក»។


ហើយ​គេ​មិន​បាន​ដឹង​គុណ​ដល់​ក្រុម​គ្រួ​សារ​របស់​យេរូ-បាល (គឺ​គេឌាន) តាម​គ្រប់​ទាំង​អំពើ​ល្អ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ឡើយ។


គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ទាំង​នោះ​ថា "ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចង់​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ បើ​មិន​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា មក​បញ្ឆេះ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន​ទៀត​ផង"។


ដ្បិត​ឪពុក​ខ្ញុំ​បាន​ប្រថុយ​ជីវិត ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ព្រម​ទាំង​រំ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម