គឺយ៉ាងនោះដែលស្តេចយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសំឡាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅនោះក៏ពោលថា សូមឲ្យព្រះយេហូវ៉ាទ្រង់ទតមើល ហើយសំរេចតាមយុត្តិធម៌ចុះ។
ពួកចៅហ្វាយ 8:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនបានដឹងគុណដល់ពួកគ្រួយេរូ-បាល គឺជាគេឌានតាមគ្រប់ទាំងសេចក្ដីសប្បុរសដែលលោកបានផ្តល់ដល់ពួកអ៊ីស្រាអែលផងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយគេមិនបានដឹងគុណដល់ក្រុមគ្រួសាររបស់យេរូ-បាល (គឺគេឌាន) តាមគ្រប់ទាំងអំពើល្អទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះពួកអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។ អាល់គីតាប ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលឡើយ។ |
គឺយ៉ាងនោះដែលស្តេចយ៉ូអាសបានរមឹលគុណរបស់យេហូយ៉ាដា ជាឪពុកសាការី ដែលលោកបានផ្តល់ចំពោះទ្រង់ គឺទ្រង់បានសំឡាប់កូនលោកវិញ កាលសាការីហៀបនឹងស្លាប់ទៅនោះក៏ពោលថា សូមឲ្យព្រះយេហូវ៉ាទ្រង់ទតមើល ហើយសំរេចតាមយុត្តិធម៌ចុះ។
ហេតុនោះបានជានៅថ្ងៃនោះឯង គេហៅគេឌានថា យេរូ-បាល ដោយព្រោះពាក្យដែលថា ចូរឲ្យព្រះបាលតវ៉ាដោយខ្លួនឯងចុះ គឺពីព្រោះបានរំលំអាសនាគេហើយ។
នោះអ័ប៊ីម៉្មាឡិចជាកូនយេរូ-បាល ក៏ទៅឯពួកបងប្អូនខាងម្តាយខ្លួននៅស៊ីគែម ព្រមទាំងពួកញាតិសន្តានរបស់ជីតាខ្លួន ខាងម្តាយទាំងអស់គ្នា ជំរាបថា
រួចនាំទៅឯផ្ទះឪពុកនៅក្រុងអូប្រា សំឡាប់ពួកកូនយេរូ-បាលដែលជាបងប្អូនខ្លួនទាំង៧០នាក់ នៅលើថ្មតែ១ នៅសល់តែយ៉ូថាម ជាកូនពៅរបស់យេរូ-បាលប៉ុណ្ណោះ ដ្បិតគាត់បានពួនខ្លួន