Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​នាំ​ទៅ​ឯ​ផ្ទះ​ឪពុក​នៅ​ក្រុង​អូប្រា សំឡាប់​ពួក​កូន​យេរូ-បាល​ដែល​ជា​បង​ប្អូន​ខ្លួន​ទាំង​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ នៅ​សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​ពួន​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​គាត់ នៅ​ក្រុង​អូប្រា ហើយ​សម្លាប់​កូន​យេរូ-បាល ដែល​ជា​បង​ប្អូន​របស់​ខ្លួន​ទាំង​ចិត​សិប​នាក់ នៅ​លើ​ថ្ម​តែ​មួយ សល់​តែ​យ៉ូថាម ជា​កូន​ពៅ​របស់​យេរូ-បាល​ប៉ុណ្ណោះ ដ្បិត​គាត់​បាន​លាក់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បងប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត‌សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត​សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​គាត់​លាក់​ខ្លួន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូលបង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង នឹង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​ផង​ដែរ


បើ​ពុំ​នោះ ដល់​កាល​ណា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ នោះ​ខ្ញុំ​ម្ចាស់ នឹង​សាឡូម៉ូន ជា​កូន​របស់​ខ្ញុំ​ម្ចាស់ នឹង​ត្រូវ​រាប់​ទុក​ជា​មនុស្ស​ប្រទាំង​ការ​ហើយ។


កាល​បាន​ដល់​ក្រុង​សាម៉ារី​ហើយ នោះ​លោក​ក៏​វាយ​សំឡាប់​អស់​អ្នក ដែល​សល់​នៅ​ក្នុង​ជំនួរ​វង្ស​អ័ហាប់ ក្នុង​ក្រុង​សាម៉ារី ដរាប​ដល់​បាន​បំផ្លាញ​ជំនួរ​វង្ស​នៃ​ទ្រង់​អស់​រលីង​ទៅ តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​នឹង​អេលីយ៉ា។


ដូច្នេះ កាល​សំបុត្រ​បាន​ទៅ​ដល់​ហើយ គេ​ក៏​ចាប់​ពួក​បុត្រា​ស្តេច​ទាំង​៧០​អង្គ​សំឡាប់​ទៅ ដាក់​ព្រះ‌សិរ​គ្រប់​អង្គ​ទៅ​ក្នុង​កញ្ឆេ​ផ្ញើ​ទៅ​ឯ​លោក នៅ​ត្រង់​យេស‌រាល


បុត្រ​នោះ​ក៏​នៅ​ជា​មួយ​នឹង​នាង លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​អស់​៦​ឆ្នាំ ឯ​ព្រះ‌នាង​អ័ថា‌លា បាន​សោយ‌រាជ្យ​លើ​នគរ។


កាល​យ៉ូរ៉ាម​បាន​ឡើង​គ្រប់‌គ្រង​រាជ្យ​របស់​ព្រះ‌បិតា ហើយ​មាន​អំណាច​ចំរើន​ឡើង នោះ​ទ្រង់​ក៏​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក ដែល​ជា​ប្រធាន ក្នុង​សាសន៍​អ៊ីស្រាអែល ជា​ច្រើន​ដែរ


លុះ​ហេរ៉ូឌ​ឃើញ​ថា ពួក​ហោរ​បាន​បញ្ឆោត​ទ្រង់ នោះ​ទ្រង់​មាន​សេចក្ដី​ក្រេវ‌ក្រោធ​ជា​ខ្លាំង ក៏​ចាត់​គេ​ឲ្យ​ទៅ​សំឡាប់​អស់​ទាំង​កូន​ប្រុសៗ​នៅ​បេថ្លេ‌ហិម នឹង​ក្នុង​ក្រវល់​ស្រុក​នោះ​ទាំង​អស់ តាំង​ពី​អាយុ​២​ឆ្នាំ​ចុះ​មក តាម​កំណត់​ថ្ងៃ​ដែល​ទ្រង់​បាន​សួរ​ពួក​ហោរ​យ៉ាង​ម៉ត់‌ចត់


ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច នឹង​មាតា​ទ្រង់ ទៅ​នៅ​ឯ​ស្រុក​អ៊ីស្រាអែល​វិញ​ទៅ ដ្បិត​អស់​ពួក​អ្នក​ដែល​រក​សំឡាប់​បុត្រ​តូច បាន​ស្លាប់​អស់​ហើយ


គ្រា​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​យាង​មក​គង់​នៅ​ក្រោម​ដើម​ម៉ៃសាក់​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​យ៉ូអាស ក្នុង​គ្រួ​អ័បៀ‌ស៊ើរ រីឯ​គេឌាន​ជា​កូន គាត់​កំពុង​តែ​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង‌បាយ‌ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន


នោះ​គេឌាន​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា «យេហូវ៉ា-សាឡិម» អាសនា​នោះ​ក៏​នៅ​ត្រង់​អូប្រា​របស់​ផង​ពួក​អ័បៀ‌ស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


លោក​បង្កើត​បាន​កូន​ប្រុស​៧០​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ជា​ច្រើន


ហើយ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បែរ​ជា​លើក​គ្នា​មក​ទាស់​នឹង​ពួក​គ្រួ​ឪពុក​ខ្ញុំ​វិញ ព្រម​ទាំង​សំឡាប់​កូន​របស់​លោក​ទាំង​៧០​នាក់ នៅ​លើ​ថ្ម​តែ​១ ហើយ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច ជា​កូន​របស់​បាវ​បំរើ​លោក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​បណ្តា​មនុស្ស​នៅ​ស៊ីគែម ដោយ​ព្រោះ​តែ​គេ​ជា​សាច់‌ញាតិ នឹង​អ្នក​រាល់​គ្នា​ដូច្នេះ


សូម​ខ្សឹប​ដាក់​ត្រចៀក​នៃ​ពួក​មនុស្ស​នៅ​ស៊ីគែម​ទាំង​អស់​ថា បើ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ឬ​មនុស្ស​តែ​ម្នាក់​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា នោះ​តើ​ណា​វិសេស​ជាង​ណា សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ចាំ​យ៉ាង​នេះ​ទៀត គឺ​ថា​ខ្ញុំ​នេះ​ជា​សាច់​ឈាម​នឹង​អ្នក​រាល់​គ្នា​ដែរ


ដូច្នេះ ពួក​មនុស្ស​នៅ​ស៊ីគែម នឹង​ពួក​បន្ទាយ​មីឡូរ​ទាំង​អស់ ក៏​មូល​មក​ព្រម​គ្នា​នឹង​ទៅ​លើក​តាំង​អ័ប៊ី‌ម៉្មា‌ឡិច នៅ​ត្រង់​ដើម​ម៉ៃសាក់​ក្នុង​បន្ទាយ​នៅ​ត្រង់​ស៊ីគែម ឲ្យ​ធ្វើ​ជា​ស្តេច​ឡើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម