នៅខណនោះ អ័ហាស៊ីយ៉ាទ្រង់ធ្លាក់ ពីភ្នាក់ដៃរានជាន់លើ នៃដំណាក់នៅក្រុងសាម៉ារី ហើយក៏ទ្រង់ប្រឈួន នោះទ្រង់ប្រើគេឲ្យទៅ ដោយបង្គាប់ថា ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន តើអញនឹងបានជាពីការឈឺនេះឬទេ
ពួកចៅហ្វាយ 5:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម្តាយស៊ីសេរ៉ាបានរង់មើលតាមតារាង ហើយបន្លឺវាចាតាមបង្អួចសួរថា ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្តាយរបស់ស៊ីសេរ៉ាបានសម្លឹងមើលតាមប្រឡោះ ហើយបន្លឺវាចាតាមបង្អួចថា៖ «ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ? ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ? ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ? អាល់គីតាប ម្តាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ? ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ? |
នៅខណនោះ អ័ហាស៊ីយ៉ាទ្រង់ធ្លាក់ ពីភ្នាក់ដៃរានជាន់លើ នៃដំណាក់នៅក្រុងសាម៉ារី ហើយក៏ទ្រង់ប្រឈួន នោះទ្រង់ប្រើគេឲ្យទៅ ដោយបង្គាប់ថា ចូរទៅសួរដល់ព្រះបាល-សេប៊ូប ជាព្រះនៃពួកអេក្រុន តើអញនឹងបានជាពីការឈឺនេះឬទេ
ស្ងួនសំឡាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ មើល ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។
៙ ឱស្ងួនសំឡាញ់របស់ខ្ញុំម្ចាស់អើយ សូមឆាប់ៗធ្វើដូចជាប្រើសឬក្តាន់ស្ទាវ នៅលើភ្នំគ្រឿងក្រអូបទៅ។:៚
បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើល អ្នកធ្វើស្រែ គេរង់ចាំផលវិសេស ដែលកើតពីដីមក ដោយសេចក្ដីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ នឹងចុងរដូវផង
ព្រះយេហូវ៉ាទ្រង់ក៏បំបាក់ទ័ពស៊ីសេរ៉ា នឹងអស់ទាំងរទេះរបស់លោក ព្រមទាំងពួកពលទាំងអស់ដោយមុខដាវនៅចំពោះបារ៉ាក ឯស៊ីសេរ៉ាក៏ចុះពីរទេះខ្លួនរត់រួចទៅ
លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។