ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 4:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​អង្វរ​ដល់​នាង​ថា សូម​នាង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល បើ​មាន​អ្នក​ណា​មក​សួរ​រក​ថា មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ នោះ​សូម​ឆ្លើយ​ថា គ្មាន​ទេ រួច​លោក​ក៏​ដេក​លក់​ស៊ប់​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អង្វរ​នាងថា៖ «សូម​អ្នក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​ទៅ ហើយ​បើ​មាន​អ្នក​ណា​មក​សួរ​អ្នក​ថា "តើ​មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ?" សូម​ឆ្លើយ​ថា "គ្មាន​ទេ"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។

សូមមើលជំពូក

អាល់គីតាប

គាត់​ពោល​ទៀត​ថា៖ «សូម​អ្នក​ទៅ​ចាំ​នៅ​មាត់​ទ្វារ​តង់ត៍ ប្រសិន​បើ​មាន​គេ​មក​សួរ​អ្នក​ថា “តើ​មាន​នរណា​ចូល​មក​ទី​នេះ​ឬ​ទេ?” នោះ​សូម​ឆ្លើយ​ថា “គ្មាន​ទេ”»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 4:20
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ពួក​អ្នក​ដែល​អាប់‌សា‌ឡំម​ចាត់​ប្រើ ក៏​មក​ដល់​ស្រី​នោះ នៅ​ក្នុង​ផ្ទះ​សួរ​ថា តើ​អ័ហ៊ីម៉ាស នឹង​យ៉ូណា‌ថាន​នៅ​ឯ​ណា តែ​ស្រី​នោះ​ឆ្លើយ​ថា គេ​បាន​ឆ្លង​ស្ទឹង​ទៅ​បាត់​ហើយ កាល​គេ​ស្វែង​រក​មិន​ឃើញ​សោះ នោះ​ក៏​នាំ​គ្នា ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។


លោក​សូម​ដល់​នាង​ថា សូម​ឲ្យ​ទឹក​មក​ខ្ញុំ​ផឹក​បន្តិច​ផង ដ្បិត​ខ្ញុំ​ស្រេក​ណាស់ នោះ​នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ​ឲ្យ​លោក​ផឹក រួច​គ្រប​លោក​ទៅ​វិញ


ឯ​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ នាង​ក៏​យក​ចំរ៉ឹង​ត្រសាល​១ នឹង​ញញួរ​កាន់​នៅ​ដៃ ដើរ​ថ្នមៗ ចូល​ទៅ​ឯ​លោក បោះ​ចំរ៉ឹង​នោះ​នៅ​ត្រង់​តើក ធ្លុះ​ទៅ​ដល់​ដី​ស្លាប់​ទៅ