រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
ពួកចៅហ្វាយ 4:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស៊ីសេរ៉ាក៏ប្រមូលអស់ទាំងរទេះរបស់លោក គឺជារទេះដែក៩០០ ព្រមទាំងបណ្តាទ័ព ដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម ទៅដល់ស្ទឹងគីសុន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីសេរ៉ាក៏ប្រមូលរទេះរបស់លោកទាំងអស់ គឺរទេះដែកទាំងប្រាំបួនរយគ្រឿង និងពលទ័ពដែលនៅក្នុងអំណាចខ្លួន ចាប់តាំងពីហារ៉ូសែត-កូយីម រហូតដល់ស្ទឹងគីសុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។ អាល់គីតាប លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។ |
រួចអេលីយ៉ាប្រាប់គេថា ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ គេក៏ចាប់ ហើយអេលីយ៉ាលោកនាំចុះទៅឯជ្រោះគីសុនសំឡាប់ចោលទាំងអស់នៅទីនោះទៅ។
តែពួកកូនចៅយ៉ូសែបប្រកែកថា ស្រុកភ្នំនេះមិនគ្រាន់ឲ្យយើងខ្ញុំនៅទេមែន ប៉ុន្តែពួកសាសន៍កាណានទាំងអស់ដែលនៅស្រុកវាល គេមានសុទ្ធតែរទេះដែក ទោះទាំងពួកដែលនៅក្រុងបេត-សៀន ព្រមទាំងតំបន់នៅជុំវិញ នឹងពួកដែលនៅវាលច្រកភ្នំយេសរាលផង
ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
ខណនោះ មានគេទៅជំរាបស៊ីសេរ៉ាថា បារ៉ាកជាកូនអ័ប៊ីណោម បានលើកទ័ពឡើងទៅឯភ្នំតាបោរហើយ
នោះអញនឹងទាញនាំស៊ីសេរ៉ា ជាមេទ័ពរបស់ស្តេចយ៉ាប៊ីន ព្រមទាំងរទេះ នឹងពួកពលទាំងប៉ុន្មានរបស់គេ មកឯឯង នៅត្រង់ស្ទឹងគីសុន ហើយនឹងប្រគល់គេមកក្នុងកណ្តាប់ដៃនៃឯង
ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណានគេមកច្បាំងនៅត្អាណាក ជិតទឹកមេគីដោ តែគេមិនបានយករបឹបដ៏មានដំឡៃអ្វីសោះ