Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ខណ​នោះ មាន​គេ​ទៅ​ជំរាប​ស៊ីសេ‌រ៉ាថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម បាន​លើក​ទ័ព​ឡើង​ទៅ​ឯ​ភ្នំ​តាបោរ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កាល​ស៊ីសេរ៉ា​បាន​ឮ​ដំណឹង​ថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម​បាន​ឡើង​ទៅ​ភ្នំ​តាបោរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាន​គេ​ជម្រាប​លោក​ស៊ីសេ‌រ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ី‌ណោម បាន​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មាន​គេ​ជម្រាប​លោក​ស៊ីសេរ៉ា​ថា លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណោម បាន​ឡើង​ទៅ​លើ​ភ្នំ​តាបោរ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង នឹង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ នឹង​ភ្នំ​ហ៊ើម៉ូន នោះ​ក៏​បាន​រីក‌រាយ​ចំពោះ​ព្រះ‌នាម​ទ្រង់


ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់


ឯ​មហា‌ក្សត្រ​ដែល​ទ្រង់​ព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ភ្នំ​តាបោរ​នៅ​កណ្តាល​ស្រុក​ភ្នំ ហើយ​ភ្នំ​កើមែល​នៅ​ឆ្នេរ​សមុទ្រ​ជា​យ៉ាង​ណា នោះ​ពិត​ប្រាកដ​ជា​គេ​នឹង​មក​យ៉ាង​នោះ​ដែរ


ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​ចុះ ឯ​ពូជ‌ពង្ស​នៃ​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​សេចក្ដី​យុត្តិ‌ធម៌​កំពុង​តែ​កាត់​ទោស​ដល់​ឯង​រាល់​គ្នា​ហើយ ពី​ព្រោះ​ឯង​ជា​អន្ទាក់​នៅ​ត្រង់​មីសប៉ា ហើយ​ជា​មង​លាត​ទៅ​លើ​ភ្នំ​តាបោរ


ហើយ​ត្រង់​សារីឌ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​ព្រំ​គីស្លូត-តា‌បោរ រួច​ក៏​ចេញ​មក​ត្រង់​ដាប្រាត​ឡើង​ទៅ​ដល់​យ៉ាភា


រួច​ក៏​ដំរង់​ទៅ​ឯ​ភ្នំ​តាបោរ ក្រុង​សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ចេញ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង


ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​លិច​ដល់​ភ្នំ​អាស‌ណូត-តា‌បោរ នឹង​ហ៊ូកុក ហើយ​ទៅ​ដល់​នឹង​ស្រុក​សាប់‌យូល៉ូន​ខាង​ត្បូង នឹង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​នឹង​ស្រុក​យូដា​នៅ​ត្រង់​ទន្លេ​យ័រដាន់​ខាង​កើត


រីឯ​ហេប៊ើរ ជា​សាសន៍​កែន ដែល​ជា​ពួក​កូន​ចៅ​ហូបាប់ ជា​ឪពុក​ក្មេក​ម៉ូសេ គេ​បាន​ឃ្លាត​ចេញ​ពី​ពួក​សាសន៍​កែន មក​ដំឡើង​ត្រសាល​នៅ​ត្រឹម​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម ដែល​នៅ​ជិត​កេដេស។


នោះ​ស៊ីសេរ៉ា​ក៏​ប្រមូល​អស់​ទាំង​រទេះ​របស់​លោក គឺ​ជា​រទេះ​ដែក​៩០០ ព្រម​ទាំង​បណ្តា​ទ័ព ដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម ទៅ​ដល់​ស្ទឹង​គីសុន


នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី នឹង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ


លំដាប់​នោះ លោក​សួរ​សេបាស នឹង​សាល‌មូន៉ា​ថា ពួក​មនុស្ស​ដែល​ឯង​បាន​សំឡាប់​នៅ​តាបោរ​នោះ តើ​ជា​យ៉ាង​ណា គេ​ឆ្លើយ​ឡើង​ថា អ្នក​ទាំង​នោះ​ប្រហែល​ដូច​ជា​លោក​ដែរ គ្រប់​គ្នា​មាន​លំនាំ​ឫកពារ​ដូច​ជា​កូន​ស្តេច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម