លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើ១ ឲ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ នៅទីនោះទ្រង់បានតែងជាច្បាប់ នឹងបញ្ញត្តសំរាប់គេ ព្រមទាំងល្បងគេដែរ
ពួកចៅហ្វាយ 3:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសាសន៍ទាំងនោះហើយដែលបានទុកសំរាប់នឹងល្បងលអ៊ីស្រាអែល ឲ្យដឹងជាគេនឹងស្តាប់តាមអស់ទាំងបញ្ញត្តនៃព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់មកពួកឰយុកោគេ ដោយសារម៉ូសេឬទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍ទាំងនោះគឺសម្រាប់ល្បងលពួកអ៊ីស្រាអែល ដើម្បីឲ្យដឹងថា តើពួកអ៊ីស្រាអែលគោរពតាមបទបញ្ជារបស់ព្រះយេហូវ៉ា ដែលព្រះអង្គបានបង្គាប់មកបុព្វបុរសរបស់គេ ដោយសារលោកម៉ូសេឬទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជា ដែលព្រះអង្គប្រទានមកបុព្វបុរសរបស់គេ តាមរយៈលោកម៉ូសេឬយ៉ាងណា។ អាល់គីតាប អុលឡោះតាអាឡាទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រអែលគោរពតាមបទបញ្ជា ដែលទ្រង់ប្រទានមកបុព្វបុរសរបស់គេ តាមរយៈម៉ូសាឬយ៉ាងណា។ |
លោកក៏អំពាវនាវដល់ព្រះយេហូវ៉ា រួចទ្រង់បង្ហាញដើមឈើ១ ឲ្យលោកបោះទៅក្នុងទឹក នោះទឹកក៏ត្រឡប់ទៅជាសាបវិញ នៅទីនោះទ្រង់បានតែងជាច្បាប់ នឹងបញ្ញត្តសំរាប់គេ ព្រមទាំងល្បងគេដែរ
ពីព្រោះត្រូវតែមានបក្សពួកក្នុងពួកអ្នករាល់គ្នា ដើម្បីឲ្យពួកខ្ជាប់ខ្ជួនបានសំដែងមកឲ្យស្គាល់ច្បាស់
ម៉ូសេក៏និយាយពីពួកលេវីថា ឯធូមីម នឹងយូរីមរបស់ទ្រង់ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានល្បងលនៅត្រង់ម៉ាសា ហើយទ្រង់បានតនឹងគេត្រង់ទឹកមេរីបា
ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្ដីណាដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តទ្រង់ឬទេ
ដើម្បីឲ្យអញបានល្បងលអ៊ីស្រាអែលមើល បើគេនឹងខំប្រឹងដើរតាមផ្លូវរបស់ព្រះយេហូវ៉ា ដូចជាពួកឰយុកោគេបានកាន់តាមឬទេ
រីឯសាសន៍ទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានទុកនៅ ដើម្បីនឹងល្បងលពួកអ៊ីស្រាអែលដោយសារគេ គឺនឹងល្បងលអស់អ្នកដែលមិនបានស្គាល់អស់ទាំងចំបាំងនៅស្រុកកាណាន