ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 3:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ដល់​ហើយ នោះ​លោក​ផ្លុំ​ត្រែ​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ មាន​លោក​ជា​អ្នក​នាំ​មុខ​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ទៅ​ដល់ លោក​ផ្លុំ​ត្រែ​ឡើង​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម។ ពេល​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ចុះ​ពី​ស្រុក​ភ្នំ​ទៅ​ជា​មួយ​លោក ហើយ​លោក​ជា​អ្នក​នាំ​មុខ​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ទៅ​ដល់ លោក​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ជន‌ជាតិ​អ៊ីស្រា‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​លោក លោក​ក៏​នាំ​មុខ​គេ។

សូមមើលជំពូក

អាល់គីតាប

ពេល​ទៅ​ដល់ គាត់​ផ្លុំ​ស្នែង​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម ជន‌ជាតិ​អ៊ីស្រ‌អែល​ចុះ​ពី​ភ្នំ​ទៅ​ជា​មួយ​គាត់ គាត់​ក៏​នាំ​មុខ​គេ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 3:27
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​នាង​ក៏​ទៅ​បញ្ចុះ‌បញ្ចូល​មនុស្ស​ទាំង‌ឡាយ ដោយ​ប្រាជ្ញា​របស់​នាង ហើយ​គេ​កាត់​ក្បាល​សេបា ជា​កូន​ប៊ីគ្រី បោះ​ទៅ​ជូន​យ៉ូអាប់ រួច​លោក​ផ្លុំ​ត្រែ​ឡើង ហើយ​គេ​ក៏​ថយ​ចេញ​ពី​ទី​ក្រុង​នោះ ត្រឡប់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​គ្រប់ៗ​គ្នា​ទៅ ចំណែក​យ៉ូអាប់​លោក​ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ រួច​ចូល​ទៅ​គាល់​ស្តេច។


ដូច្នេះ គេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​យក​អាវ​របស់​គេ​រៀង​ខ្លួន ដាក់​ឲ្យ​លោក​អង្គុយ​នៅ​ត្រង់​ក្បាល​ជណ្តើរ​រួច​ផ្លុំ​ត្រែ​ឡើង​ថា យេហ៊ូវ​ជា​ស្តេច​ហើយ។


ខ្ញុំ​ក៏​ត្រួត​មើល រួច​ចូល​ទៅ​ជិត ប្រាប់​ដល់​ពួក​អ្នក​ធំ នឹង​ពួក​មេ ព្រម​ទាំង​ពួក​បណ្តាជន​ទាំង​ប៉ុន្មាន​ថា កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ចូរ​នឹក​រឭក​ដល់​ព្រះ‌អម្ចាស់​ដែល​ទ្រង់​ធំ ហើយ​គួរ​ស្ញែង‌ខ្លាច​វិញ រួច​តស៊ូ​ការ‌ពារ​ពួក​បង​ប្អូន កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធនឹង​ផ្ទះ‌សំបែង​របស់​អ្នក​រាល់​គ្នា​ចុះ។


រួច​យ៉ូស្វេ​ឆ្លើយ​តប​ថា បើ​ឯង​ជា​ពួក​ធំ​មែន ហើយ​បើ​ស្រុក​ភ្នំ​អេប្រា‌អិម​នោះ​ចង្អៀត​ពេក​ដល់​ឯង នោះ​ចូរ​ឡើង​ទៅ​ឯ​ព្រៃ​របស់​សាសន៍​ពេរិស៊ីត នឹង​សាសន៍​រេផែម កាប់‌ឆ្កា​កន្លែង​សំរាប់​ឯង​ចុះ


ប៉ុន្តែ​ស្រុក​ភ្នំ​នោះ​ជា​របស់​ផង​ឯង​ហើយ ទោះ​បើ​សុទ្ធ​តែ​ព្រៃ​ក៏​ដោយ គង់​តែ​ឯង​នឹង​កាប់‌ឆ្កា​បាន ហើយ​ឯង​នឹង​បាន​ផល​ទាំង​ប៉ុន្មាន​ពី​ព្រៃ​នោះ​ផង ដ្បិត​ទោះ​បើ​ពួក​សាសន៍​កាណាន​មាន​រទេះ​ដែក នឹង​កំឡាំង​ក៏​ដោយ គង់​តែ​ឯង​នឹង​អាច​បណ្តេញ​គេ​ចេញ​បាន។


ក្រោយ​ពី​អ័ប៊ី‌ម៉្មា‌ឡិច នោះ​មាន​ថូឡា ជា​កូន​ពូវ៉ា ដែល​ជា​កូន​ដូដូរ ក្នុង​ពួក​អ៊ីសាខារ បាន​តាំង​ឡើង​ជួយ​សង្គ្រោះ​ដល់​ពួក​អ៊ីស្រាអែល លោក​នៅ​ត្រង់​សាមារ ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម


រីឯ​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម នោះ​មាន​បុរស​ម្នាក់​ឈ្មោះ មីកា


នៅ​វេលា​នោះ ក្នុង​គ្រា​ដែល​គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល នោះ​មាន​ពួក​លេវី​ម្នាក់ ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង បាន​យក​ស្ត្រី​ម្នាក់​ពី​បេថ្លេ‌ហិម ស្រុក​យូដា​មក​ធ្វើ​ជា​ប្រពន្ធ​ចុង


ឯ​អេហ៊ុឌ លោក​បាន​រត់​រួច​ទៅ កំពុង​ដែល​អ្នក​ទាំង​នោះ​នៅ​រារង់​បង្អង់​ចាំ ក៏​បាន​ទៅ​ហួស​ពី​កន្លែង​ដាប់​ថ្ម​នោះ ចូល​ទៅ​ដល់​សៃរ៉ា


មាន​ពួក​អ្នក​ចុះ​ពី​ស្រុក​អេប្រា‌អិម​មក ដែល​មាន​ជាប់​កំណើត​ក្នុង​សាសន៍​អាម៉ា‌លេក គេ​មក​តាម​ឯង ឱ​បេន‌យ៉ាមីន​អើយ គឺ​នៅ​ជា​កណ្តាល​នៃ​ពួក​ជន​របស់​ឯង​ផង មាន​ពួក​ចៅហ្វាយ​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​ពី​ពួក​សាប់‌យូល៉ូន នោះ​មាន​អ្នក​ដែល​ធ្វើ​ជា​មេ​ធំ​បំផុត​ចេញ​មក


នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​សណ្ឋិត​លើ​គេឌាន លោក​ក៏​ផ្លុំ​ត្រែ​ឡើង នោះ​ពួក​អ័បៀ‌ស៊ើរ​ក៏​មូល​គ្នា​មក​តាម​លោក


ឯ​គេឌាន​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ប្រាប់​ថា ចូរ​នាំ​គ្នា​ចុះ​មក ចាំ​ស្កាត់​ផ្លូវ​សាសន៍​ម៉ាឌាន ត្រង់​អស់​ទាំង​ទី​ឆ្លង​ទន្លេ​យ័រដាន់ រហូត​ដល់​បេត-បារ៉ា​ទៅ ដូច្នេះ ពួក​អេប្រា‌អិម​ទាំង​ប៉ុន្មាន​ក៏​មូល​គ្នា​ទៅ​ចាំ​ស្កាត់​ត្រង់​ផ្លូវ​ទឹក​ទាំង​អស់ តាម​ទន្លេ​យ័រដាន់​រហូត​ដល់​បេត-បារ៉ា


គ្រា​នោះយ៉ូណា‌ថាន​ក៏​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ត្រង់​កេបា ហើយ​សាសន៍​ភីលីស្ទីន​ក៏​បាន​ឮ​ដំណឹង នោះ​សូល​ទ្រង់​ផ្លុំ​ត្រែ​ឡើង នៅ​ពេញ​ក្នុង​ស្រុក​ដោយ​ថា ចូរ​ឲ្យ​ពួក​សាសន៍​ហេ‌ព្រើរ​ស្តាប់​ចុះ