យ៉ូស្វេ 17:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 រួចយ៉ូស្វេឆ្លើយតបថា បើឯងជាពួកធំមែន ហើយបើស្រុកភ្នំអេប្រាអិមនោះចង្អៀតពេកដល់ឯង នោះចូរឡើងទៅឯព្រៃរបស់សាសន៍ពេរិស៊ីត នឹងសាសន៍រេផែម កាប់ឆ្កាកន្លែងសំរាប់ឯងចុះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 លោកយ៉ូស្វេតបទៅគេថា៖ «បើអ្នករាល់គ្នាមានគ្នាច្រើនដូច្នេះ ហើយបើស្រុកភ្នំអេប្រាអិមនេះចង្អៀតពេកសម្រាប់អ្នក ចូរឡើងទៅតំបន់ព្រៃ ក្នុងស្រុកពេរិស៊ីត និងស្រុករេផែម ហើយកាប់ឆ្ការទីនោះ យកដីសម្រាប់អ្នករាល់គ្នាទៅ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកយ៉ូស្វេតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ»។ សូមមើលជំពូកអាល់គីតាប15 យ៉ូស្វេតបថា៖ «បើសិនជាបងប្អូនមានគ្នាច្រើនដូច្នេះ ហើយបើតំបន់ភ្នំអេប្រាអ៊ីមនេះចង្អៀតពេក ចូរឡើងទៅតំបន់ព្រៃ កាប់ឆ្ការយកដីមួយកន្លែងនៅក្នុងស្រុកពេរីស៊ីត និងស្រុករេផែមទៅ»។ សូមមើលជំពូក |
កាលការទាំងនោះបានសំរេចអស់ហើយ នោះពួកអ្នកជាប្រធាន ក៏មកឯខ្ញុំនិយាយថា ពួកអ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ នឹងសាសន៍អាម៉ូរីវិញ