កាលលោកក្រឡេកទៅឃើញនាង នោះក៏ហែកអាវដោយពាក្យថា វរហើយ កូនអើយ ឯងបានធ្វើឲ្យអញមានចិត្តក្រាបចុះជាខ្លាំងណាស់ ឯងជាអ្នកនៅក្នុងពួកដែលនាំឲ្យអញលំបាកចិត្ត ដ្បិតអញបានមានវាចានឹងព្រះយេហូវ៉ាហើយ នឹងថយមកក្រោយវិញពុំបានឡើយ
ពួកចៅហ្វាយ 21:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកយើងមិនអាចឲ្យកូនស្រីរបស់យើង ទៅធ្វើជាប្រពន្ធរបស់គេបានទេ»។ ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា «អ្នកណាលើកកូនស្រីឲ្យធ្វើជាប្រពន្ធពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា”»។ អាល់គីតាប ប៉ុន្តែ យើងមិនអាចលើកកូនស្រីរបស់យើងឲ្យធ្វើជាប្រពន្ធរបស់ពួកគេទេ ពីព្រោះយើងបានស្បថថា “អ្នកណាលើកកូនស្រីឲ្យពួកពុនយ៉ាមីន អ្នកនោះនឹងត្រូវបណ្តាសា”»។ |
កាលលោកក្រឡេកទៅឃើញនាង នោះក៏ហែកអាវដោយពាក្យថា វរហើយ កូនអើយ ឯងបានធ្វើឲ្យអញមានចិត្តក្រាបចុះជាខ្លាំងណាស់ ឯងជាអ្នកនៅក្នុងពួកដែលនាំឲ្យអញលំបាកចិត្ត ដ្បិតអញបានមានវាចានឹងព្រះយេហូវ៉ាហើយ នឹងថយមកក្រោយវិញពុំបានឡើយ
រីឯពួកបណ្តាជនជាសាសន៍អ៊ីស្រាអែល គេបានស្បថនៅត្រង់មីសប៉ាថា មិនត្រូវឲ្យមានអ្នកណាមួយក្នុងពួកយើងរាល់គ្នា ឲ្យកូនស្រីរបស់ខ្លួនទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើង
គេឆ្លើយថា ត្រូវឲ្យមានកេរ្តិ៍អាករឲ្យពួកអ្នកដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ
បើកាលណាឪពុកបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង នោះយើងនឹងអង្វរថា សូមអាណិតមេត្តាដល់គេឲ្យយើងផង ដ្បិតយើងទៅច្បាំងនោះ មិនបានទុកប្រពន្ធឲ្យគេគ្រប់គ្នាទេ មួយទៀតមិនមែនជាអ្នករាល់គ្នាដែលបានឲ្យស្ត្រីទាំងនោះទៅគេដែរ បើអ្នករាល់គ្នាបានធ្វើដូច្នេះ នោះមានទោសមែន