ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
ពួកចៅហ្វាយ 21:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកចាស់ទុំក្នុងក្រុមជំនុំសួរគ្នាថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីរកប្រពន្ធឲ្យពួកអ្នកដែលនៅសល់បាន បើស្ត្រីក្នុងពួកបេនយ៉ាមីនវិនាសអស់ទៅហើយនោះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អស់លោកព្រឹទ្ធាចារ្យនៃសហគមន៍មានប្រសាសន៍ថា៖ «តើយើងត្រូវធ្វើដូចម្ដេច ដើម្បីឲ្យពួកបេនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធបេនយ៉ាមីនស្លាប់អស់ទៅហើយ? អាល់គីតាប ពេលនោះ អស់លោកអះលីជំអះនៃសហគមន៍និយាយថា៖ «តើយើងត្រូវធ្វើដូចម្តេច ដើម្បីឲ្យពួកពុនយ៉ាមីនដែលនៅរស់អាចមានប្រពន្ធ បើស្ត្រីៗក្នុងកុលសម្ព័ន្ធពុនយ៉ាមីនស្លាប់អស់ទៅហើយ? |
ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
គេឆ្លើយថា ត្រូវឲ្យមានកេរ្តិ៍អាករឲ្យពួកអ្នកដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ