តែឯយេរ៉ូបោមទ្រង់ចាត់ពួកទ័ពបង្កប់ ឲ្យវាងទៅខាងក្រោយ ដូច្នេះ មានពួកគេនៅពីខាងមុខ នឹងពួកទ័ពបង្កប់នៅពីខាងក្រោយនៃពួកយូដា
ពួកចៅហ្វាយ 20:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក៏ចេញពីទីក្រុងគេទាំងប៉ុន្មាន ទៅមូលគ្នាត្រង់គីបៀរ ដើម្បីនឹងចេញទៅតតាំងនឹងពួកកូនចៅអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកកូនចៅបេនយ៉ាមីនក៏នាំគ្នាចេញពីទីក្រុងរបស់ពួកគេ ទៅមូលគ្នានៅក្រុងគីបៀរ ដើម្បីចេញទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅបេនយ៉ាមីនក៏ចេញពីក្រុងទាំងប៉ុន្មានរបស់ពួកគេ ហើយមកប្រមូលផ្ដុំគ្នានៅក្រុងគីបៀរ ដើម្បីប្រយុទ្ធតទល់នឹងជនជាតិអ៊ីស្រាអែល។ អាល់គីតាប កូនចៅពុនយ៉ាមីនក៏ចេញពីក្រុងទាំងប៉ុន្មានរបស់ពួកគេ ហើយមកប្រមូលផ្តុំគ្នានៅក្រុងគីបៀរ ដើម្បីប្រយុទ្ធតទល់នឹងជនជាតិអ៊ីស្រអែល។ |
តែឯយេរ៉ូបោមទ្រង់ចាត់ពួកទ័ពបង្កប់ ឲ្យវាងទៅខាងក្រោយ ដូច្នេះ មានពួកគេនៅពីខាងមុខ នឹងពួកទ័ពបង្កប់នៅពីខាងក្រោយនៃពួកយូដា
តែស្តេចនោះមានបន្ទូលថា មិនត្រូវឲ្យឯងទៅទេ ហើយស្តេចអេដំមក៏ចេញមកទាស់នឹងគេ ព្រមទាំងនាំយកមនុស្សជាច្រើនមក មានអំណាចជាខ្លាំង
តែស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ព្រំស្រុកទ្រង់ទេ គឺទ្រង់បានប្រមូលពួកជនទាំងអស់ ចេញទៅឯទីរហោស្ថានទាស់នឹងពួកអ៊ីស្រាអែលវិញ ក៏ច្បាំងវាយពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់
ដូច្នេះចូរប្រគល់ពួកមនុស្សគំរក់នោះ ដែលនៅក្រុងគីបៀរមក ឲ្យយើងរាល់គ្នាបានសំឡាប់គេចោលទៅ ដើម្បីនឹងបំបាត់សេចក្ដីអាក្រក់ពីពួកអ៊ីស្រាអែលចេញ តែពួកកូនចៅបេនយ៉ាមីនមិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែលជាបងប្អូនគេទេ
នៅថ្ងៃនោះ គេរាប់ពួកកូនចៅបេនយ៉ាមីន ដែលចេញពីទីក្រុងរបស់គេ ឃើញមាន២ម៉ឺន៦ពាន់នាក់ដែលកាន់ដាវ ក្រៅពីពួកគីបៀរ៧០០នាក់ ដែលជាមនុស្សជ្រើសរើសគ្រប់គ្នា