ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​មូល​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ទាស់​នឹង​ទី​ក្រុង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់ប្រមូល​គ្នា ដូច​មនុស្ស​តែ​ម្នាក់ ច្បាំង​នឹង​ក្រុង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបៀរ។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​មាន​ចិត្ត​គំនិត​តែ​មួយ លើក​គ្នា​ប្រឆាំង​នឹង​អ្នក​ក្រុង​គីបៀរ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:11
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ចេញ​ពី​ស្រុក​គេ​មក ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា


យើង​នឹង​យក​១០​នាក់​ក្នុង​១០០ ហើយ​១០០​នាក់​ក្នុង​១​ពាន់ នឹង​១​ពាន់​នាក់​ក្នុង​១​ម៉ឺន ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល ដើម្បី​ទៅ​រក​ស្បៀង​អាហារ​សំរាប់​យើង ប្រយោជន៍​ឲ្យ​យើង​ទៅ​ធ្វើ​ដល់​ពួក​គីបៀរ របស់​ពួក​បេន‌យ៉ាមីន តាម​អំពើ​ដ៏​លាមក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​ក្នុង​ពួក​អ៊ីស្រាអែល​យើង​នេះ


ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ក៏​ចាត់​សារ​ឲ្យ​ទៅ​គ្រប់​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​សួរ​ថា តើ​អំពើ​អាក្រក់​យ៉ាង​ណា​នេះ ដែល​បាន​កើត​មក​ក្នុង​ពួក​អ្នក​រាល់​គ្នា


គ្រា​នោះ មនុស្ស​ទាំង‌ឡាយ​ក៏​ក្រោក​ឡើង​ព្រម​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់ ដោយ​ពាក្យ​ថា ក្នុង​ពួក​យើង​គ្មាន​អ្នក​ណា​មួយ​នឹង​ត្រឡប់​ទៅ​ទី​លំនៅ​ខ្លួន ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្លួន​វិញ​ឡើយ


លុះ​កាល​ដាវីឌ​ទូល​ទៅ​សូល​រួច​ហើយ នោះ​ចិត្ត​យ៉ូណា‌ថាន​ក៏​មូល​ជាប់​នឹង​ចិត្ត​គាត់ ហើយ​យ៉ូណា‌ថាន​បាន​ស្រឡាញ់​ដាវីឌ​ទុក​ដូច​ជា​ខ្លួន​លោក​ដែរ