រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់
ពួកចៅហ្វាយ 2:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបណ្តាជនក៏គោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅគ្រប់១ជីវិតរបស់យ៉ូស្វេ នឹងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំ ដែលព្រះយេហូវ៉ាបានសំរេចឲ្យពួកអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា នៅអស់មួយជីវិតរបស់លោកយ៉ូស្វេ និងអស់មួយជីវិតរបស់ពួកចាស់ទុំ ដែលរស់នៅក្រោយលោកយ៉ូស្វេដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងកិច្ចការធំៗ ដែលព្រះយេហូវ៉ាបានធ្វើដល់ពួកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេគោរពបម្រើព្រះអម្ចាស់ ក្នុងអំឡុងពេលដែលលោកយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្ដុង្គឧត្ដម ដែលព្រះអម្ចាស់បានធ្វើចំពោះជនជាតិអ៊ីស្រាអែល។ អាល់គីតាប ពួកគេគោរពបម្រើអុលឡោះតាអាឡាក្នុងអំឡុងពេលដែលយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកស្លាប់ផុតទៅ គេនៅតែគោរពបម្រើទ្រង់តទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្តុង្គឧត្តមដែលអុលឡោះតាអាឡាបានធ្វើចំពោះជនជាតិអ៊ីស្រអែល។ |
រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់
យ៉ូអាសទ្រង់ប្រព្រឹត្តសេចក្ដីដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា គ្រប់១ជីវិតយេហូយ៉ាដាដ៏ជាសង្ឃ
បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង
ឯសាសន៍អ៊ីស្រាអែលគេបានគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា គ្រប់១ជីវិតរបស់យ៉ូស្វេ នឹងជីវិតរបស់ពួកចាស់ទុំដែលរស់នៅក្រោយលោក ជាពួកអ្នកបានស្គាល់អស់ទាំងការដែលព្រះយេហូវ៉ាបានធ្វើសំរាប់ពួកអ៊ីស្រាអែល។
ប៉ុន្តែគេមិនបានស្តាប់តាមពួកចៅហ្វាយរបស់គេទេ គឺគេបានផិតទៅតាមព្រះដទៃ ព្រមទាំងក្រាបថ្វាយបង្គំផង គេរហ័សណាស់នឹងបែរចេញពីផ្លូវរបស់ពួកឰយុកោគេ ដែលបានស្តាប់តាមបញ្ញត្តនៃព្រះយេហូវ៉ាទាំងប៉ុន្មាន ឯគេមិនបានប្រព្រឹត្តដូច្នោះទេ
រីឯយ៉ូស្វេ កាលលោកបានឲ្យពួកកូនចៅអ៊ីស្រាអែលចេញទៅ នោះគេក៏ទៅទទួលយកស្រុកជាមរដករបស់គេរៀងខ្លួន
យ៉ូស្វេ កូននុន ជាអ្នកបំរើនៃព្រះយេហូវ៉ា លោកក៏ស្លាប់ទៅ ក្នុងជំនាន់អាយុបាន១១០ឆ្នាំ