នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានដំរេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ
ពួកចៅហ្វាយ 19:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះកាលថ្ងៃទើបនឹងភ្លឺស្រាងឡើង នាងក៏មកដួលនៅមាត់ទ្វារផ្ទះរបស់តានោះ គឺជាផ្ទះដែលប្ដីនៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រលឹមស្រាងៗ ស្ត្រីនោះបានមកដួលនៅមាត់ទ្វារផ្ទះរបស់លោកតាដែលប្តីរបស់នាងស្នាក់នៅ ហើយដេកដួលនៅទីនោះរហូតដល់ភ្លឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រលឹមស្រាងៗ ស្ត្រីនោះដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្ដីនាងស្នាក់នៅ។ នាងនៅទីនោះ រហូតដល់ថ្ងៃរះ។ អាល់គីតាប ពេលព្រលឹមស្រាងៗ ស្ត្រីនោះដើរមកដួលនៅមាត់ច្រកចូលផ្ទះលោកតា ដែលប្ដីនាងស្នាក់នៅ។ នាងនៅទីនោះ រហូតដល់ថ្ងៃរះ។ |
នាងនឹកអស់សំណើចក្នុងខ្លួនថា អញចាស់ប៉ុណ្ណេះទៅហើយ តើនឹងនៅមានដំរេកទៀតដែរឬអី ណាមួយលោកម្ចាស់ប្ដីអញក៏ចាស់ណាស់ដែរ
ដូចជានាងសារ៉ាបានចុះចូលនឹងលោកអ័ប្រាហាំ ព្រមទាំងហៅលោកជាម្ចាស់ផង ឯអ្នករាល់គ្នា ក៏បានត្រឡប់ជាពូជនាងនោះ ដោយបានប្រព្រឹត្តល្អ ឥតភិតភ័យនឹងសេចក្ដីស្ញែងខ្លាចណាឡើយ
ប៉ុន្តែ មនុស្សទាំងនោះមិនព្រមស្តាប់គាត់ទេ បានជាប្ដីរបស់នាងនោះ គាត់នាំនាងចេញទៅប្រគល់ឲ្យគេទៅ រួចគេក៏ស្គាល់នាងគ្រប់គ្នា ហើយធ្វើបាបនាងទាល់តែភ្លឺ ទើបលែងឲ្យមកវិញ
លុះព្រឹកឡើងភ្លឺច្បាស់ហើយ ប្ដីនាងក៏ក្រោកបើកទ្វារចេញទៅ ដើម្បីនឹងធ្វើដំណើរតទៅ នោះឃើញប្រពន្ធចុងបានដួលនៅមាត់ទ្វារផ្ទះ ដាក់ដៃនៅលើក្របទ្វារហើយ
នោះប្ដីនាងរៀបចំចេញទៅតាម និយាយលួងលោម ដើម្បីនឹងនាំនាងមកវិញ បាននាំទាំងបំរើម្នាក់ នឹងលា២ទៅជាមួយផង ដល់ហើយនាងក៏នាំប្ដីចូលទៅក្នុងផ្ទះឪពុក កាលឪពុកបានឃើញ នោះក៏ទទួលដោយអំណរ