យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។
ពួកចៅហ្វាយ 16:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងនិយាយនឹងគាត់ថា ធ្វើដូចម្តេចឲ្យបងនិយាយថា បងស្រឡាញ់ដល់ខ្ញុំបាន បើចិត្តបងទីទៃពីគ្នាដូច្នេះ បងបានបញ្ឆោតខ្ញុំគ្រប់៣ដងនេះហើយ ឥតប្រាប់ពីដំណើរដែលបងមានកំឡាំងខ្លាំងទាំងម៉្លេះពីណាមកសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងពោលទៅគាត់ថា៖ «ធ្វើដូចម្តេចឲ្យបងនិយាយថា "បងស្រឡាញ់អូន"ទៅកើត បើចិត្តបងមិននៅជាមួយខ្ញុំផងនោះ? បងបានបញ្ឆោតខ្ញុំគ្រប់បីដងហើយ បងមិនព្រមប្រាប់ខ្ញុំថាបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណាសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងដេលីឡាពោលទៅកាន់លោកថា៖ «តើបងអាចអះអាងថា បងស្រឡាញ់ខ្ញុំដូចម្ដេចកើត បើបងមិនទុកចិត្តខ្ញុំសោះនោះ? មើល៍ បងបានបញ្ឆោតខ្ញុំបីដងហើយ គឺបងមិនព្រមប្រាប់ឲ្យខ្ញុំដឹងថា តើបងបានកម្លាំងដ៏ខ្លាំងនោះមកពីណាឡើយ»។ អាល់គីតាប នាងដេលីឡាពោលទៅកាន់គាត់ថា៖ «តើបងអាចអះអាងថា បងស្រឡាញ់ខ្ញុំដូចម្តេចកើត បើបងមិនទុកចិត្តខ្ញុំសោះនោះ? មើល៍ បងបានបញ្ឆោតខ្ញុំបីដងហើយ គឺបងមិនព្រមប្រាប់ឲ្យខ្ញុំដឹងថា តើបងបានកម្លាំងដ៏ខ្លាំងនោះមកពីណាឡើយ»។ |
យ៉ាកុបក៏ខំបំរើអស់៧ឆ្នាំ ដើម្បីឲ្យបានរ៉ាជែល តែនោះមើលទៅដូចជាបួនដប់ថ្ងៃទេ ដោយព្រោះគាត់ស្រឡាញ់ដល់នាងណាស់។
អាប់សាឡំមមានបន្ទូលទៅហ៊ូសាយថា អ្នកសងគុណដល់សំឡាញ់អ្នកយ៉ាងហ្នឹងឬ ហេតុអ្វីបានជាអ្នកមិនបានទៅតាមសំឡាញ់ទៅ
គេក៏ចាត់មនុស្សមកនិយាយនឹងខ្ញុំយ៉ាងនោះអស់វារៈ៤ដង ហើយខ្ញុំក៏ឆ្លើយពាក្យដដែលដល់គេ
ហើយដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីមនុស្សស្រីដទៃ ដែលនិយាយប្រលោមដោយពាក្យផ្អែមល្ហែម
កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ
បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ
ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ាជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ
ដូច្នេះប្រពន្ធសាំសុនក៏យំនៅមុខប្ដីថា បងស្អប់ដល់ខ្ញុំហើយ មិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នា ដល់ពួកកូនចៅសាសន៍ខ្ញុំ តែមិនបានស្រាយប្រាប់ខ្ញុំសោះ គាត់ឆ្លើយទៅនាងថា អញមិនបានស្រាយប្រាប់ដល់ទាំងឪពុកម្តាយអញផង ដូច្នេះតើត្រូវស្រាយប្រាប់ដល់ឯងឬអី
នាងក៏បោះស្នៀតភ្ជាប់នឹងផ្សំថែមទៀត រួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ នោះគាត់ភ្ញាក់ពីដេកឡើង រដោះស្នៀតចេញពីកី ជាប់ទាំងអំបោះអន្ទងទៅផង។
រួចមក ដោយនាងចេះតែរំអុកបង្ខំរាល់តែថ្ងៃ ដោយពាក្យសំដីនាង បានជាគាត់មានចិត្តព្រួយសឹងតែនឹងស្លាប់