Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 16:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​មក ដោយ​នាង​ចេះ​តែ​រំអុក​បង្ខំ​រាល់​តែ​ថ្ងៃ ដោយ​ពាក្យ​សំដី​នាង បាន​ជា​គាត់​មាន​ចិត្ត​ព្រួយ​សឹង​តែ​នឹង​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កាល​នាង​ចេះ​តែ​រំអុក​គាត់​ជា​ខ្លាំង ដោយ​ពាក្យ​សម្ដី​របស់​នាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ចិត្ត​របស់​គាត់​ព្រួយ​សឹង​តែ​នឹង​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ដោយ​នាង​ដេលីឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំសុន​ក៏​ធុញ‌ថប់​ស្ទើរ​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ដោយ​នាង​ដេលី‌ឡា​ចេះ​តែ​និយាយ​រំអុក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ លោក​សាំ‌សុន​ក៏​ធុញ​ថប់​ស្ទើរ​ស្លាប់

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 16:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ខ្ញុំ តើ​សេចក្ដី​ដំអូញ​ខ្ញុំ​បាន​ដំរង់​ដល់​មនុស្ស​ឬ​អី បើ​ដូច្នេះ ធ្វើ​ដូច​ម្តេច​នឹង​ឲ្យ​ខ្ញុំ​មិន​មាន​សេចក្ដី​អន់​ចិត្ត​បាន


នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូលបង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ


ទ្រង់​មាន​បន្ទូល​ថា នេះ​ហើយ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​ត្រូវ​ច្រួច​សំរាប់​មនុស្ស​ជា​ច្រើន


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច


គង់​តែ​អញ​នឹង​ជំនុំ​ជំរះ​ឲ្យ​ស្ត្រី​មេម៉ាយ​នេះ​ជា​មិន​ខាន ដោយ​ព្រោះ​នាង​នាំ​ឲ្យ​រំខាន​ចិត្ត​អញ​ខ្លាំង​ណាស់ ក្រែង​នាង​ចេះ​តែ​មក​រំអុក​ជានិច្ច​ដូច្នេះ​ទៅ នឹង​នាំ​ឲ្យ​អញ​ពិបាក​ចិត្ត​ទៅ​ទៀត


ដូច្នេះ​ប្រពន្ធ​សាំសុន​ក៏​យំ​នៅ​មុខ​ប្ដី​ថា បង​ស្អប់​ដល់​ខ្ញុំ​ហើយ មិន​ស្រឡាញ់​ខ្ញុំ​ទេ បង​បាន​ចោទ​ប្រស្នា ដល់​ពួក​កូន​ចៅ​សាសន៍​ខ្ញុំ តែ​មិន​បាន​ស្រាយ​ប្រាប់​ខ្ញុំ​សោះ គាត់​ឆ្លើយ​ទៅ​នាង​ថា អញ​មិន​បាន​ស្រាយ​ប្រាប់​ដល់​ទាំង​ឪពុក​ម្តាយ​អញ​ផង ដូច្នេះ​តើ​ត្រូវ​ស្រាយ​ប្រាប់​ដល់​ឯង​ឬ​អី


នាង​ក៏​យំ​នៅ​មុខ​គាត់ ទាំង​៧​ថ្ងៃ​ដែល​ជប់‌លៀង​នោះ លុះ​គ្រប់​៧​ថ្ងៃ​ហើយ នោះ​គាត់​ក៏​ស្រាយ​ប្រាប់​ដល់​នាង ពី​ព្រោះ​នាង​បាន​រំអុក​គាត់​ណាស់ រួច​នាង​ក៏​ទៅ​ស្រាយ​ប្រស្នា​នោះ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​របស់​ខ្លួន


នោះ​នាង​និយាយ​នឹង​គាត់​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​បង​និយាយ​ថា បង​ស្រឡាញ់​ដល់​ខ្ញុំ​បាន បើ​ចិត្ត​បង​ទីទៃ​ពី​គ្នា​ដូច្នេះ បង​បាន​បញ្ឆោត​ខ្ញុំ​គ្រប់​៣​ដង​នេះ​ហើយ ឥត​ប្រាប់​ពី​ដំណើរ​ដែល​បង​មាន​កំឡាំង​ខ្លាំង​ទាំង​ម៉្លេះ​ពី​ណា​មក​សោះ


ហើយ​ក៏​បញ្ចេញ​ប្រាប់​អស់​អំពី​ក្នុង​ចិត្ត​ដល់​នាង​ថា មិន​ដែល​មាន​កាំបិត​កោរ​សក់​ក្បាល​អញ​ឡើយ ដ្បិត​អញ​ជា​ពួក​ន៉ាសារីត​ដល់​ព្រះ តាំង​តែ​ពី​ផ្ទៃ​ម្តាយ​មក បើ​កោរ​សក់​អញ​ហើយ នោះ​កំឡាំង​នឹង​ថយ​ចេញ​ពី​អញ​ទៅ ហើយ​អញ​នឹង​ទៅ​ជា​ខ្សោយ ដូច​ជា​មនុស្ស​ឯ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម