ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 14:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឪពុក​ម្តាយ​ប្រកែក​ថា ក្នុង​ពួក​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាន​ជា​វង្ស​ញាតិ​ឯង ក្នុង​សាសន៍​អញ​នេះ តើ​គ្មាន​អ្នក​ណា​មួយ​ទេ​ឬ​អី បាន​ជា​ឯង​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលីស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​វិញ សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ពី​ព្រោះ​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ឪពុក​ម្តាយ​តប​ទៅ​គាត់​ថា៖ «ក្នុង​ចំណោម​ស្រី​ក្រមុំ​ជា​សាច់‌ញាតិ​របស់​កូន ឬ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ទាំង​ប៉ុន្មាន តើ​គ្មាន​ស្រី​ក្រមុំ​ណា​ម្នាក់​ទេ​ឬ បាន​ជា​កូន​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលី‌ស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​ទៅ​វិញ?» សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា៖ «សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ដ្បិត​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឪពុក​ម្ដាយ​តប​ទៅ​លោក​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន‌ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ បាន​ជា​កូន​ចង់​រៀបការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលីស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំសុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្ដី​ដណ្ដឹង​នាង​ឲ្យ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។

សូមមើលជំពូក

អាល់គីតាប

ឪពុក‌ម្តាយ​តប​ទៅ​គាត់​វិញ​ថា៖ «ក្នុង​ក្រុម​ញាតិ​របស់​យើង ឬ​ជន‌ជាតិ​យើង តើ​គ្មាន​ស្ត្រី​ក្រមុំ​ទេ​ឬ​បាន​ជា​កូន​ចង់​រៀប‌ការ​ជា​មួយ​ស្ត្រី​ជាតិ​ភីលី‌ស្ទីន ជា​សាសន៍​ដទៃ​ទៅ​វិញ​ដូច្នេះ?»។ ប៉ុន្តែ លោក​សាំ‌សុន​ពោល​ទៅ​កាន់​ឪពុក​ថា៖ «សូម​ពុក​ទៅ​ស្តី​ដណ្តឹង​នាង​ឲ្យ​ខ្ញុំ​មក ដ្បិត​ខ្ញុំ​ពេញ​ចិត្ត​តែ​នាង​នេះ​ម្នាក់​ប៉ុណ្ណោះ»។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 14:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា សូម​កុំ​ឲ្យ​ឯង​ហើយ​នឹង​អញ ឬ​ពួក​គង្វាល​របស់​ឯង​នឹង​ពួក​គង្វាល​របស់​អញ​មាន​រឿង​ទាស់‌ទែង​គ្នា​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា


អ័ប្រា‌ហាំ​គាត់​យក​ចៀម​នឹង​គោ​មក​ថ្វាយ​អ័ប៊ី‌ម៉្មា‌ឡិច រួច​ក៏​តាំង​សញ្ញា​នឹង​គ្នា​ទៅ​វិញ​ទៅ​មក


គឺ​គេ​ទូល​ថា យើង​ខ្ញុំ​នឹង​ឲ្យ​ប្អូន​ស្រី​របស់​យើង​ខ្ញុំ ដល់​មនុស្ស​ដែល​មិន​កាត់​ស្បែក​ដូច្នេះ​មិន​បាន​ទេ ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​យើង​ខ្ញុំ​ណាស់


កុំ​ឲ្យ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ ក៏​កុំ​ឲ្យ​ប្រកាស​ប្រាប់ តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​នៃ​សាសន៍​ភីលីស្ទីន​គេ​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​នៃ​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ


តែ​បើ‌សិន​ជា​ឯង​វិល​ទៅ​វិញ ទៅ​ភ្ជាប់​ញាតិ​ពន្ធ​នឹង​សំណល់​នៃ​សាសន៍​ទាំង​នេះ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​នៅ​ឡើយ ព្រម​ទាំង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ក៏​ចូល​ទៅ​ឯ​គេ ហើយ​គេ​មក​ឯ​ឯង​ដែរ


រួច​ត្រឡប់​មក​ប្រាប់​ដល់​ឪពុក​ម្តាយ​ថា ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​នៅ​ធីមណា ក្នុង​ពួក​ស្រី​ក្រមុំ​របស់​ពួក​សាសន៍​ភីលីស្ទីន ដូច្នេះ​សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ឥឡូវ


ខណៈ​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​ដៃ​អ្នក​បំរើ​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ​នេះ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​វិញ​ឬ​អី


យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ


ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ដែលឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំនៀល​ពី​អ៊ីស្រាអែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ


ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ នឹង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ


ទើប​ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​កាប់​ចាក់ ហើយ​មើល‌ងាយ​ដល់​អញ តែ​អ្នក​កាន់​គ្រឿង​របស់​ទ្រង់​មិន​ហ៊ាន​ទេ ដោយ​គាត់​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង ដូច្នេះសូល​ទ្រង់​ក៏​ហូត​យក​ដាវ​របស់​ទ្រង់​ផ្តួល​ខ្លួន​ទៅ​លើ