ពួកចៅហ្វាយ 14:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រួចត្រឡប់មកប្រាប់ដល់ឪពុកម្តាយថា ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងពួកស្រីក្រមុំរបស់ពួកសាសន៍ភីលីស្ទីន ដូច្នេះសូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 រួចគាត់ត្រឡប់មកប្រាប់ឪពុកម្តាយថា៖ «ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងចំណោមស្រីក្រមុំសាសន៍ភីលីស្ទីន ដូច្នេះ សូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ពេលត្រឡប់មកដល់ផ្ទះវិញ លោកជម្រាបឪពុកម្ដាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្ដីដណ្ដឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀបការជាមួយនាង»។ សូមមើលជំពូកអាល់គីតាប2 ពេលត្រឡប់មកដល់ផ្ទះវិញ គាត់ជម្រាបឪពុកម្តាយថា៖ «ខ្ញុំពេញចិត្តស្ត្រីក្រមុំជាតិភីលីស្ទីនម្នាក់ នៅធីមណា។ សូមពុកម៉ែទៅស្តីដណ្តឹងនាងនោះឲ្យខ្ញុំផង ដ្បិតខ្ញុំចង់រៀបការជាមួយនាង»។ សូមមើលជំពូក |
តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារឲ្យទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញ ទូលថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅលើភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមកឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃសាហាវ ដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ
តែឪពុកម្តាយប្រកែកថា ក្នុងពួកស្រីក្រមុំទាំងប៉ុន្មានជាវង្សញាតិឯង ក្នុងសាសន៍អញនេះ តើគ្មានអ្នកណាមួយទេឬអី បានជាឯងចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកវិញ សាំសុនក៏ឆ្លើយទៅឪពុកថា សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ពីព្រោះនាងនោះពេញចិត្តខ្ញុំណាស់