ពួកចៅហ្វាយ 14:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឪពុកគាត់ក៏ចុះទៅឯផ្ទះនៃស្ត្រីនោះ ដល់ហើយសាំសុនក៏ចាត់ចែងរៀបជប់លៀង តាមទំនៀមទំលាប់នៃពួកកំឡោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឪពុករបស់សាំសុនបានចុះទៅផ្ទះស្ត្រីនោះ ឯសាំសុនក៏រៀបចំពិធីជប់លៀងមួយនៅទីនោះ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយ តាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។ អាល់គីតាប ឪពុករបស់លោកសាំសុនបានទៅដល់ផ្ទះខាងស្រី នៅទីនោះ លោកសាំសុនបានរៀបចំពិធីជប់លៀងមួយតាមទំនៀមទម្លាប់ដែលកូនកំលោះត្រូវធ្វើ។ |
មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំចិត្តឲ្យរីករាយ តែប្រាក់នឹងធ្វើឲ្យសំរេចទាំងអស់បាន
កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា
ទេវតាក៏ប្រាប់មកខ្ញុំថា ចូរសរសេរថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម ក៏និយាយមកខ្ញុំទៀតថា នេះជាព្រះបន្ទូលពិតរបស់ព្រះ
គាត់ក៏ច្បាមយកសំបុកឃ្មុំនោះខ្លះ ដើរទៅទាំងបរិភោគតាមផ្លូវបណ្តើរ ដរាបដល់មកជួបនឹងឪពុកម្តាយ រួចក៏ជូនគាត់ពិសាដែរ តែមិនបានប្រាប់ពីការដែលយកសំបុកឃ្មុំនោះ ចេញពីខ្មោចសិង្ហមកទេ។