គេជាសត្រូវស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ ប៉ុន្តែទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
ពួកចៅហ្វាយ 12:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកអេប្រាអិម គេក៏ប្រមូលគ្នា ដើរទៅខាងជើង បន្ទោសដល់យែបថាថា ហេតុអ្វីបានជាឯងទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ឥតហៅយើងឲ្យទៅជាមួយផងដូច្នេះ យើងនឹងដុតផ្ទះឯងឥឡូវ ព្រមទាំងឯងនៅក្នុងផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអេប្រាអិមបានលើកគ្នា ឆ្លងទៅកាន់ក្រុងសាផូន ហើយបន្ទោសយែបថាថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងនឹងពួកអាំម៉ូន ហើយមិនបានហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះលោកចោល ព្រមទាំងដុតលោកជាមួយដែរ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្ដីបន្ទោសលោកយែបថា ថា៖ «ហេតុអ្វីបានជាលោកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់លោកចោល ហើយក៏ដុតលោកជាមួយដែរ»។ អាល់គីតាប អ្នកស្រុកអេប្រាអ៊ីមបានលើកគ្នាឆ្លងទន្លេយ័រដាន់ សំដៅទៅក្រុងសាផូន។ ពួកគេស្តីបន្ទោសលោកយែបថាថា៖ «ហេតុអ្វីបានជាអ្នកទៅច្បាំងជាមួយជនជាតិអាំម៉ូន ដោយមិនហៅយើងទៅជាមួយផងដូច្នេះ? យើងនឹងដុតផ្ទះរបស់អ្នកចោល ហើយក៏ដុតអ្នកជាមួយដែរ»។ |
គេជាសត្រូវស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ ប៉ុន្តែទូលបង្គំផ្ចង់ចិត្តនឹងអធិស្ឋានវិញ
រួចយើងបានឃើញអស់ទាំងការនឿយហត់ នឹងគ្រប់ការដែលធ្វើបានដោយស្រួលថា ជាហេតុនាំឲ្យអ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេ។
ពីដើមអេប្រាអិមពោលឡើងកាលណា នោះមនុស្សក៏រន្ធត់ញាប់ញ័រ គេបានដំកើងខ្លួនឡើង ក្នុងពួកអ៊ីស្រាអែល តែកាលគេមានទោសពីដំណើរព្រះបាល នោះគេត្រូវស្លាប់វិញ
តែទ្រង់មានបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ
ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន នឹងសេចក្ដីគំនុំ នោះក៏មានវឹកវរ នឹងសេចក្ដីអាក្រក់គ្រប់យ៉ាងដែរ
គឺរាល់តែឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅយំរំឭកពីកូនស្រីរបស់យែបថា ជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុង១ឆ្នាំ។
យែបថាឆ្លើយទៅគេថា អញ ហើយនឹងពួកអញនេះ មានហេតុទាស់ទែងនឹងពួកកូនចៅអាំម៉ូនជាខ្លាំង អញក៏បានហៅឯងរាល់គ្នាដែរ តែឯងមិនបានជួយអញឲ្យរួចពីកណ្តាប់ដៃគេទេ
ដល់ថ្ងៃទី៧គេទៅកំហែងប្រពន្ធសាំសុនថា ចូរនាងលួងលោមប្ដី ឲ្យស្រាយប្រស្នាដល់យើងទៅ ប្រយ័តក្រែងយើងដុតនាង ព្រមទាំងពួកគ្រួឪពុកនាងនឹងភ្លើង តើបានហៅយើងមក ដើម្បីនឹងប្លន់យើងឬអី
ដូច្នេះ ពួកភីលីស្ទីនសួរថា តើអ្នកណាបានធ្វើអំពើនេះ គេឆ្លើយថា គឺសាំសុន ជាកូនប្រសាអ្នកក្រុងធីមណានោះ ពីព្រោះគេបានលើកប្រពន្ធវាឲ្យទៅអ្នកកំដររបស់វាវិញ នោះពួកភីលីស្ទីនក៏ឡើងទៅដុតសំឡាប់នាងនោះ ព្រមទាំងឪពុកទៅ
នោះពួកអេប្រាអិមស្តីលោកថា អ្នកបានធ្វើអ្វីនឹងយើងដូច្នេះ គឺដែលអ្នកបានទៅច្បាំងនឹងសាសន៍ម៉ាឌាន ឥតហៅយើងផងនេះ គេក៏បន្ទោសលោកជាខ្លាំង