ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាឰយុកោគេ
ពួកចៅហ្វាយ 1:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅដាន់ នោះពួកសាសន៍អាម៉ូរីបានបង្ខំឲ្យគេទៅនៅស្រុកភ្នំ មិនព្រមឲ្យគេចុះមកនៅវាលច្រកភ្នំឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍អាម៉ូរីបានជម្រុញពួកកូនចៅដាន់ឲ្យទៅរស់នៅស្រុកភ្នំ គឺមិនព្រមបើកឲ្យពួកគេចុះមករស់នៅវាលច្រកភ្នំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់ឲ្យទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្ដោយឲ្យពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។ អាល់គីតាប ជនជាតិអាម៉ូរីបានរុញច្រានកុលសម្ព័ន្ធដាន់ឲ្យទៅរស់នៅតាមតំបន់ភ្នំ គឺមិនបណ្តោយឲ្យពួកគេរស់នៅក្នុងតំបន់ជ្រលងភ្នំឡើយ។ |
ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាឰយុកោគេ
ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស នឹងបេត-អាណាតបានទទួលព្រមធ្វើការបំរើដល់គេ។
ឯពួកសាសន៍អាម៉ូរីនោះ បានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន នឹងក្រុងស្អាលប៊ីម ប៉ុន្តែ កាលដៃពួកវង្សយ៉ូសែបបានឈ្នះ នោះក៏បង្ក្រាបគេឲ្យទទួលព្រមធ្វើការបំរើវិញ
នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ រីឯពូជអំបូរដាន់នៅវេលានោះ គេរកស្រុកតាំងជាទីលំនៅ ទុកជាកេរអាកររបស់គេ ដ្បិតតាំងពីដើមរៀងមក គេមិនទាន់បានទទួលកេរអាកររបស់គេ ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាននៅឡើយទេ