Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឯ​ពួក​សាសន៍​អាម៉ូរី​នោះ បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​ភ្នំ​ហេរេស នៅ​ក្រុង​អាយ៉ា‌ឡូន នឹង​ក្រុង​ស្អាល‌ប៊ីម ប៉ុន្តែ កាល​ដៃ​ពួក​វង្ស​យ៉ូសែប​បាន​ឈ្នះ នោះ​ក៏​បង្ក្រាប​គេ​ឲ្យ​ទទួល​ព្រម​ធ្វើ​ការ​បំរើ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ពួក​សាសន៍​អាម៉ូរី​បាន​តាំង​ចិត្ត​រស់​នៅ​ជាប់​ក្នុង​ស្រុក​ភ្នំ​ហេរេស នៅ​ក្រុង​អាយ៉ា‌ឡូន និង​ក្រុង​ស្អាល‌ប៊ីម ប៉ុន្តែ កាល​ពូជ​ពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ដៃ​ត្រួត​ត្រា​លើ​ពួក​គេ នោះ​គេ​ក៏​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ជន‌ជាតិ​អាម៉ូរី​រស់​នៅ​ក្រុង​ហេរេស អាយ៉ា‌ឡូន និង​សាល‌ប៊ីម។ ប៉ុន្តែ​ក្រោយ​មក ពូជ‌ពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ត្រួត‌ត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ជន‌ជាតិ​អាម៉ូ‌រី​រស់​នៅ​ក្រុង​ហេរេស អាយ៉ា‌ឡូន និង​សាល‌ប៊ីម។ ប៉ុន្តែ ក្រោយ​មក​ពូជ‌ពង្ស​របស់​យូសុះ​មាន​កម្លាំង​ត្រួត‌ត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បេន-ដេកើរ នៅ​ស្រុក​ម៉ាកាស ស្រុក​ស្អាល‌ប៊ីម ស្រុក​បេត-សេមែស នឹង​ស្រុក​ហេឡូន-បេត-ហា‌ណាន​១


គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​ពួក​អ្នក​បំរើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


រីឯ​នៅ​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ពួក​សាសន៍​អាម៉ូរី​នោះ មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល នោះ​យ៉ូស្វេ​លោក​ទូល​ទៅ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ថ្ងៃ​អើយ ចូរ​ឈប់​ទ្រឹង​នៅ​ពី​លើ​ក្រុង​គីបៀន​ចុះ ហើយ​ខែ​ក៏​ដែរ ចូរ​ទ្រឹង​នៅ​ត្រង់​ច្រក​ភ្នំ​អាយ៉ា‌ឡូន​ចុះ


ស្អាឡា‌ប៊ីន អាយ៉ា‌ឡូន យីត‌ឡា


អេឡូន ធីមណា អេក្រុន


ឯ​ពួក​កូន​ចៅ​ដាន់ នោះ​ពួក​សាសន៍​អាម៉ូរី​បាន​បង្ខំ​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ភ្នំ មិន​ព្រម​ឲ្យ​គេ​ចុះ​មក​នៅ​វាល​ច្រក​ភ្នំ​ឡើយ


ឯ​ព្រំ​ស្រុក​របស់​សាសន៍​អាម៉ូរី នោះ​ចាប់​តាំង​ពី​ច្រក​ភ្នំ​ដែល​ឡើង​ទៅ​ឯ​ភ្នំ​អាក្រា‌ប៊ីម គឺ​ពី​ថ្មដា​ឡើង​ទៅ​លើ។


រួច​អេឡូន ជា​ពួក​សាប់‌យូល៉ូន ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​នៅ​ត្រង់​អាយ៉ា‌ឡូន ក្នុង​ស្រុក​សាប់‌យូល៉ូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម