Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:34 - អាល់គីតាប

34 ជន‌ជាតិ​អាម៉ូ‌រី​បាន​រុញ​ច្រាន​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្តោយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ពួក​សាសន៍​អាម៉ូរី​បាន​ជម្រុញ​ពួក​កូន​ចៅ​ដាន់​ឲ្យ​ទៅ​រស់​នៅ​ស្រុក​ភ្នំ គឺ​មិន​ព្រម​បើក​ឲ្យ​ពួក​គេ​ចុះ​មក​រស់​នៅ​វាល​ច្រក​ភ្នំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ជន‌ជាតិ​អាម៉ូរី​បាន​រុញ​ច្រាន​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្ដោយ​ឲ្យ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​ពួក​កូន​ចៅ​ដាន់ នោះ​ពួក​សាសន៍​អាម៉ូរី​បាន​បង្ខំ​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ភ្នំ មិន​ព្រម​ឲ្យ​គេ​ចុះ​មក​នៅ​វាល​ច្រក​ភ្នំ​ឡើយ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:34
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្តើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វ‌បុរស​របស់​គេ​វិញ។


កុល‌សម្ព័ន្ធ​ណែបថា‌លី​ក៏​មិន​បាន​បណ្តេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេត‌សេ‌ម៉េស និង​ក្រុង​បេត‌អា‌ណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន‌ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេត‌សេ‌ម៉េស និង​អ្នក​ក្រុង​បេត‌អា‌ណាត​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


ជន‌ជាតិ​អាម៉ូ‌រី​រស់​នៅ​ក្រុង​ហេរេស អាយ៉ា‌ឡូន និង​សាល‌ប៊ីម។ ប៉ុន្តែ ក្រោយ​មក​ពូជ‌ពង្ស​របស់​យូសុះ​មាន​កម្លាំង​ត្រួត‌ត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


នៅ​គ្រា​នោះ ស្រុក​អ៊ីស្រ‌អែល​គ្មាន​ស្តេច​សោយ​រាជ្យ​ទេ។ នៅ​គ្រា​ដដែល​នោះ កុល‌សម្ព័ន្ធ​ដាន់​ស្វែង​រក​ទឹក​ដី​មួយ​កន្លែង​សម្រាប់​ពួក​គេ ដ្បិត​កុល‌សម្ព័ន្ធ​នេះ​ពុំ​ទាន់​មាន​ទឹក​ដី ដូច​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម