៙ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
ពួកចៅហ្វាយ 1:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឈ្លបនោះគេបានឃើញមនុស្សម្នាក់ចេញពីទីក្រុងមក ហើយក៏សួរថា សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង នោះយើងនឹងអាណិតមេត្តាដល់អ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកឈ្លបឃើញបុរសម្នាក់ចេញពីទីក្រុងមក គេក៏សួរថា៖ «សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង យើងនឹងប្រោសប្រណីដល់អ្នក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញបុរសម្នាក់ចេញពីទីក្រុង អ្នកស៊ើបការណ៍ក៏ពោលទៅគាត់ថា៖ «តើគេអាចចូលទៅទីក្រុងតាមផ្លូវណា ចូរប្រាប់យើងមក៍ យើងនឹងប្រណីដល់អ្នក»។ អាល់គីតាប ពេលឃើញបុរសម្នាក់ចេញពីទីក្រុង អ្នកស៊ើបការណ៍ក៏ពោលទៅគាត់ថា៖ «តើគេអាចចូលទៅទីក្រុងតាមផ្លូវណា ចូរប្រាប់យើងមក៍ យើងនឹងប្រណីដល់អ្នក»។ |
៙ តើអ្នកណានឹងនាំទូលបង្គំចូលក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
អ្នកនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សំឡាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងអ្នកនោះ ព្រមទាំងគ្រួសារគាត់ឲ្យទៅវិញ
នោះដាវីឌសួរថា ឯងចូលចិត្តនឹងនាំយើងចុះទៅឯពួកនោះឬទេ វាឆ្លើយថា សូមស្បថនឹងខ្ញុំដោយនូវព្រះចុះ ថាលោកមិនសំឡាប់ខ្ញុំឡើយ ក៏មិនប្រគល់ខ្ញុំទៅឲ្យចៅហ្វាយខ្ញុំវិញដែរ នោះខ្ញុំនឹងនាំលោកចុះទៅឲ្យដល់គេ។