Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល​នោះ (រីឯ​ទី​ក្រុង​នោះ ពី​ដើម​ហៅ​ថា លូស)

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល (រីឯ​ទី​ក្រុង​នោះ​ពី​ដើម​ហៅ​ថា «លូស»)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ដំបូង គេ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ស៊ើប​មើល​ទីក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ដំបូង គេ​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ស៊ើប​មើល​ទី‌ក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:23
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ដាក់​ឈ្មោះ​ទី​នោះ​ថា បេត-អែលតែ​ពី​ដើម​មក​ទី​ក្រុង​នោះ​ហៅ​ថា លូស​ទេ។


យ៉ាកុប នឹង​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​គាត់ ក៏​ទៅ​ដល់​លូស ដែល​នៅ​ក្នុង​ស្រុក​កាណាន គឺ​ជា​បេត-អែល


ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ


ឯ​ចំណែក​ដែល​គេ​បាន​ចែក​ដល់​ពួក​កូន​ចៅ​យ៉ូសែប នោះ​ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ត្រង់​យេរីខូរ គឺ​ពី​ខាង​កើត​ទី​ក្រុង​យេរីខូរ ក៏​កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ​ទៅ​ដល់​ក្រុង​បេត-អែល


រួច​ចេញ​ពី​ក្រុង​បេត-អែល​ទៅ​ដល់​ក្រុង​លូស ក៏​បណ្តោយ​ទៅ​តាម​ព្រំ​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថារ៉ូត


ពី​ទី​នោះ​ក៏​បត់​ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស គឺ​ជា​ក្រុង​បេត-អែល រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ ជិត​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម


យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សំងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ នឹង​ក្រុង​យេរីខូរ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប


ឯ​យ៉ូស្វេ​លោក​ចាត់​មនុស្ស​ពី​ក្រុង​យេរីខូរ ទៅ​ឯ​ក្រុង​អៃយ​ដែល​នៅ​ជិត​បេត-អាវេន នៅ​ខាង​កើត​បេត-អែល ដោយ​ពាក្យ​ថា ចូរ​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្រុង​អៃយ


ឯ​ពួក​វង្ស​យ៉ូសែប គេ​ឡើង​ទៅ​ទាស់​នឹង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​គេ


ដូច្នេះ ពួក​កូន​ចៅ​ដាន់​ក៏​រើស​ពួក​គេ​៥​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ក្រុង​សូរ៉ាស់ នឹង​ក្រុង​អែស‌ថោល ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក ដោយ​ពាក្យ​ថា ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​ទៅ គេ​ក៏​ចូល​មក​ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម​ដល់​ផ្ទះ​មីកា ហើយ​ដេក​នៅ​ទី​នោះ​អស់​១​យប់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម