ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា
បរិទេវ 4:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសេចក្ដីទុច្ចរិតរបស់កូនស្រីនៃសាសន៍ខ្ញុំបានធ្ងន់ជាងអំពើបាបរបស់ក្រុងសូដុំមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុង១រំពេច ឥតមានដៃអ្នកណាធ្វើឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអំពើទុច្ចរិតរបស់កូនស្រីសាសន៍ខ្ញុំធ្ងន់ជាង អំពើបាបរបស់ក្រុងសូដុមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុងមួយរំពេច ឥតមានដៃអ្នកណាធ្វើឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់ ដោយគ្មាននរណាប្រហារនោះទៅទៀត។ អាល់គីតាប ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់ ដោយគ្មាននរណាប្រហារនោះទៅទៀត។ |
ព្រះយេហូវ៉ាទ្រង់បង្អុរភ្លៀងជាស្ពាន់ធ័រ នឹងភ្លើងពីលើមេឃ មកលើក្រុងសូដុំម នឹងក្រុងកូម៉ូរ៉ា
ទ្រង់ក៏បំផ្លាញក្រុងទាំងនោះ នឹងស្រុកវាលទាំងមូល ហើយអស់ទាំងមនុស្សនៅទីក្រុងនោះ នឹងគ្រប់ទាំងអស់ដែលដុះនៅដីផង។
នៅគ្រានោះពួកសង្ឃនឹងរងទុក្ខដូចជាមនុស្សធម្មតា ចៅហ្វាយប្រុសនឹងរងទុក្ខដូចជាបាវប្រុស ចៅហ្វាយស្រីនឹងរងទុក្ខដូចជាបាវស្រី អ្នកលក់ដូរនឹងរងទុក្ខដូចជាអ្នកទិញ ម្ចាស់បំណុលនឹងរងទុក្ខដូចជាកូនបំណុល ហើយអ្នកដែលឲ្យខ្ចីយកការ នឹងរងទុក្ខ ដូចជាអ្នកដែលឲ្យការស្មើគ្នាទាំងអស់
សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្ដីកំផិត ហើយដើរតាមតែសេចក្ដីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ
ពួកអ្នកដែលស្លាប់ដោយដាវ នោះវិសេសជាជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន ដ្បិតពួក១នេះ គេហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះខាតស្បៀងអាហារ
ហើយដោយគំនិតវាងវៃរបស់វា នោះវានឹងធ្វើឲ្យកលឧបាយបានប្រយោជន៍នៅដៃខ្លួន រួចនឹងមានចិត្តលើកដំកើងខ្លួន ព្រមទាំងបំផ្លាញមនុស្សយ៉ាងច្រើន ដែលនៅដោយសុខស្រួល សូម្បីតែព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ គង់តែវានឹងហ៊ានឈរទទឹងទាស់ដែរ តែវានឹងត្រូវបាក់បែកទៅ ឥតមានដៃអ្នកណាធ្វើឡើយ
ហើយទ្រង់បានសំរេចបញ្ជាក់ព្រះបន្ទូល ដែលទ្រង់មានបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកចៅក្រម ដែលជំនុំជំរះយើងខ្ញុំ ដោយបាននាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលកើតមានការអ្វី ដូចជាបានកើតដល់ក្រុងយេរូសាឡិមនោះឡើយ។
ដ្បិតនៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនោះ ក្រុងសូដុំមនឹងទ្រាំបានងាយ ជាជាងភូមិនោះ
អ្នកបំរើណាដែលស្គាល់ចិត្តចៅហ្វាយ តែមិនបានរៀបចំ ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់ជាយ៉ាងច្រើន